COVID-19
ជាតិ
COVID-19៖ ករណីថ្មី១៩៩ សះស្បើយ​៤៩០ ស្លាប់​២៣នាក់
03, Oct 2021 , 11:46 am        
រូបភាព
លទ្ធផលវិភាគដោយឧបករណ៍តេស្ត PCR បាន​បង្ហាញថា កម្ពុជាមាន​អ្នកឆ្លងកូវីដ-១៩ចំនួន​១៩៩នាក់បន្ថែមទៀត រីឯអ្នកជាសះស្បើយមាន​៤៩០នាក់ និងស្លាប់២៣នាក់។



ក្នុងចំណោម​១៩៩ករណីថ្មី មាន១៥៥នាក់ឆ្លងក្នុងសហគមន៍ និង​៤៤នាក់ជាអ្នកដំណើរពីបរទេស។ នេះជាលទ្ធផល​ផ្លូវការពី PCR ដោយមិនរាប់បញ្ចូលលទ្ធផល​វិភាគពីឧបករណ៍តេស្តរហ័ស (Rapid Test) នោះឡើយ។

គិតត្រឹមព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១នេះ កម្ពុជា​មានអ្នក​ឆ្លង​សរុប ១១៣ ២៥៦នាក់ សះស្បើយ​១០៤ ៤០៨នាក់ និងស្លាប់​២៣៨៣នាក់៕

© រក្សាសិទ្ធិដោយ thmeythmey.com