ជាតិ
សមត្ថកិច្ចបង្រ្កាបគ្រឿងញៀន ជាង៣គីឡូក្រាម នៅភ្នំពេញ និងកណ្ដាល
03, Oct 2021 , 8:59 pm        
រូបភាព
គ្រឿងញៀនជាង៣គីឡូក្រាម ដែលសមត្ថកិច្ចបង្រ្កាបបាន ។ រូបភាពពីមន្ទីរប្រឆាំងគ្រឿងញៀន ។
គ្រឿងញៀនជាង៣គីឡូក្រាម ដែលសមត្ថកិច្ចបង្រ្កាបបាន ។ រូបភាពពីមន្ទីរប្រឆាំងគ្រឿងញៀន ។
នគរបាល នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្រ្កាបករណីជួញដូរគ្រឿងញៀន ជាង៣គីឡូក្រាម នៅទីតាំងចំនួនពីរ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល។ នេះបើតាមហ្វេកប៊ុកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី ២  ខែតុលា។

 
កាលពីថ្ងៃទី២៩ កញ្ញា កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាល បានបង្រ្កាបករណីជួញដូរគ្រឿងញៀន នៅគោលដៅខណ្ឌកំបូល រាជធានីភ្នំពេញ និង នៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។  
 
ករណីទាំងនេះ សមត្ថកិច្ចបង្រ្កាបករណីជួញដូរគ្រឿនញៀន បានឃាត់ខ្លួនជនសង្ស័យ២ នាក់ និងថ្នាំញៀនជាង៣គីឡូក្រាម រួមមាន ប្រភេទមេតំហ្វេតាមីន ចំនួន ២១៥ ៤៥ក្រាម, ប្រភេទ អ៊ិចស្ដាស៊ី ៦៧៨៧ក្រាម  និងនិមេតាហ្សេប៉ាម ១,១៤ ក្រាម។ 
 
ជាមួយគ្នានេះ ជនសង្ស័យ និងវត្ថុតាងដែលចាប់យកខាងលើ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីបន្តតាមនីតិវិធី៕  
 

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com