COVID-19
ជាតិ
កម្ពុជាអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងរុស្ស៊ី និងឥណ្ឌា ក្នុងលក្ខខណ្ឌបន្ទាន់
06, Nov 2021 , 3:35 pm        
រូបភាព
ក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងរបស់រុស្ស៊ី និងឥណ្ឌា ក្នុងលក្ខខណ្ឌបន្ទាន់។ ក្នុងនោះវ៉ាក់សាំងរុស្ស៊ី មានចំនួន៥ប្រភេទ និងវ៉ាក់សាំងឥណ្ឌា ១ប្រភេទ។



ក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងរបស់រុស្ស៊ី ប្រភេទ Sputnik V,EpiVacCorona,CoviVac,Sputnik-Light និង EpiVacCorona សម្រាប់មនុស្សអាយុ១៨ឆ្នាំឡើង និងវ៉ាក់សាំងរបស់ឥណ្ឌា ប្រភេទCOVAXIN ក្នុងលក្ខខណ្ឌបន្ទាន់។ 
 
វ៉ាក់សាំងចំនួន៥ប្រភេទ របស់រុស្ស៊ី ត្រូវបានមន្រ្តីសុខាភិបាល អនុញ្ញាតកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ និងវ៉ាក់សាំង១ប្រភេទ របស់ឥណ្ឌា អនុញ្ញាតនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញនេះ។ 
 
វ៉ាក់សាំងទាំង៦ប្រភេទនេះ ប្រើប្រាស់អំឡុងពេលគ្រោះអាសន្នសុខភាពសាធារណៈនៃជំងឺកូវីដ-១៩ កំពុងកើតមាន ហើយស្ថិតក្រោមអាទិភាពរបស់រដ្ឋាភិបាល ដូចមានចែងក្នុងផែនការដាក់ពង្រាយវ៉ាក់សាំង និងក្រុមមនុស្សអាទិភាពប៉ុណ្ណោះ៕ 

Tag:
 វ៉ាក់សាំង
 រុស្ស៊ី
 ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com