សង្គមអន្តរជាតិ​
អន្តរជាតិ
ចក្រភពអង់គ្លេស ស្នើឲ្យឈប់ប្រើចាន សម ស្លាបព្រាប្លាស្ទិកនៅអង់គ្លេស
21, Nov 2021 , 8:29 am        
រូបភាព
លោក George Eustice រដ្ឋមន្រ្តីក្រសួងបរិស្ថានអង់គ្លេស ថ្លែងក្នុងកិច្ចប្រជុំកំពូលអាកាសធាតុ COP26 កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១។ រូបពី AFP
លោក George Eustice រដ្ឋមន្រ្តីក្រសួងបរិស្ថានអង់គ្លេស ថ្លែងក្នុងកិច្ចប្រជុំកំពូលអាកាសធាតុ COP26 កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១។ រូបពី AFP
រដ្ឋមន្ត្រីក្រសួងបរិស្ថានចក្រភពអង់គ្លេស នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ បានដាក់សំណើឱ្យឈប់ប្រើប្រាស់ចាន សម ស្លាបព្រា កាំបិត និង កែវ ជាដើម ប្លាស្ទិក ដែលផលិតចេញពីប្លាស្ទិក ឬស្នោ។


ក្នុងមួយឆ្នាំ អង់គ្លេសបានប្រើប្រាស់ចានដែលប្រើតែមួយដង ចំនួន១,១ពាន់លាន និង សម្ភារៈប្រើប្រាស់តែមួយដងផ្សេងទៀតចំនួន៤,២៥ពាន់លាន ដែលភាគច្រើនជាប្លាស្ទិក។ ប៉ុន្តែសំំណល់ប្លាស្ទិកទាំងអស់នេះ មានតែ ១០ភាគរយប៉ុណ្ណោះដែលត្រូវបានកែច្នៃឡើង វិញ។
 
«ការទទួលស្គាល់អំពីផលប៉ះពាល់របស់ប្លាស្ទិកដល់បរិស្ថាន និងជីវៈចម្រុះក្នុងសមុទ្រ មានកាន់តែច្រើនឡើង។ យើងចង់កាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្នុងការវេចខ្ចប់ និងហាម ឃាត់ការប្រើប្រាស់ប្លាស្ទិកសម្រាប់របស់របរដែលប្រើតែមួយដង»។ រដ្ឋមន្ត្រីក្រសួង បរិស្ថានចក្រភពអង់គ្លេសលោក George Eustice បានលើកឡើងបែបនេះ ដោយបានបន្ថែមថា រដ្ឋាភិបាលបានហាមឃាត់ចំពោះការប្រើប្រាស់ ទុយោប្លាស្ទិក ដងកូរភេសជ្ជៈ និងដុំសំឡីរួចហើយ ហើយឥឡូវនេះ រដ្ឋាភិបាលគ្រោងនឹងពង្រីកការហាមឃាត់នេះចំពោះ ប្លាស្ទិច ដូចជាចាន សម ស្លាបព្រា កាំបិត និង ដងប៉េងប៉ោង ហើយជំនួសដោយសម្ភារៈ ផ្សេងដូចជាឈើវិញ។
 
ចំពោះសំណើខាងលើនេះនឹងត្រូវបានពិគ្រោះយោបល់ជាសាធារណៈរយៈពេល១២ សប្តាហ៍។
 
ក្រៅពីនេះរដ្ឋាភិបាលក៏បានចាប់ផ្ដើមដំណើរការប្រមូលព័ត៌មានសម្រាប់ដោះស្រាយការ បំពុលបរិស្ថានដោយប្លាស្ទិចផ្សេងៗទៀតដូចជា កន្សែងសើម តម្រងថ្នាំជក់ ថង់ និងពែង ប្រើតែមួយដងផ្សេងៗទៀត។
 
គួរបញ្ជាក់ថា រដ្ឋបាលស្កុតឡេន វេលស៍ និងអៀរឡង់ខាងជើងទទួលខុសត្រូវចំពោះគោល នយោបាយផ្ទាល់របស់ពួកគេលើសំណល់ប្លាស្ទិក៕
 

© រក្សាសិទ្ធិដោយ thmeythmey.com