ជាតិ
កម្ពុជានឹងមានភ្លៀងកម្រិតខ្សោយ មួយសប្ដាហ៍
05, Jan 2022 , 7:59 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា កម្ពុជានៅតែបន្តទទួលឥទ្ធិពលពីទ្រនុងសម្ពោធខ្ពស់ពី (ចិន) ក្នុងកម្រិតខ្សោយទៅមធ្យម។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យក្នុងកម្រិតខ្សោយរយៈពេលមួយសប្ដាហ៍ចាប់ពីថ្ងៃទី៥-១១ ខែមករា។
 
តាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយមចាប់ពីថ្ងៃទី៥ដល់ទី១១ ខែមករា ស្ថានភាពបែបនេះ អាចបណ្ដាលឱ្យ បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល អាចមានភ្លៀងក្នុងកម្រិតផ្សែងក្រូច នៅតំបន់ភាគខាងត្បូងនៅថ្ងៃទី៦ ដល់ទី៨ខែមករា ។  
 
រីឯ តំបន់ជាប់ភ្នំដងរែក និងខ្ពង់រាបឦសាន អាចមានសីតុណ្ហភាព ចន្លោះពី១៩ ដល់៣២អង្សាសេ និងតំបន់ជាប់មាត់សមុទ្រ អាចមានភ្លៀងក្នុងកម្រិតពីផ្សែងក្រូចទៅខ្សោយនៅថ្ងៃទី៦ដល់៩ ខែមករា ៕

Tag:
 អាកាសធាតុ
  ភ្លៀង
  ទ្រនុងសម្ពាធខ្ពស់
© រក្សាសិទ្ធិដោយ thmeythmey.com