COVID-19
ជាតិ
សម្តេច ហ៊ុន សែន ហាមអ្នកជំងឺកូវីដ-១៩ ប្រភេទ«អូមីក្រុង»​ព្យាបាលនៅផ្ទះ​
05, Jan 2022 , 9:02 am        
រូបភាព
សម្តេច ហ៊ុន សែន បានដាក់ចេញបទបញ្ជាមិនអនុញ្ញាតឱ្យអ្នកជំងឺកូវីដ-១៩ ប្រភេទ«អូមីក្រុង»ព្យាបាលនៅផ្ទះទេ ទោះអ្នកជំងឺនោះជាអ្នកណាក៏ដោយ។ ប្រមុខរដ្ឋាភិបាល គូសបញ្ជាក់ដូច្នេះ នាពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី អ៊ុក ស្រីមុំ ដណ្តើមបានមេដាយមាសពិភពលោក ពីកីឡាប៉េតង់ នៅព្រឹកថ្ងៃទី ៥ មករានេះ។

 
សម្តេច ហ៊ុន សែន បន្ថែមថា អ្នកមានផ្ទុកកូវីដ-១៩ ប្រភេទអូមីក្រុង គឺតម្រូវឱ្យព្យាបាលនៅមន្ទីរពេទ្យ។ វិធានការនេះ គឺដើម្បីបង្ការហានិភ័យឆ្លងកូវីដ-១៩ បំប្លែងថ្មីនេះ ឆ្លងរាលដាលចូលក្នុងសហគមន៍។ 
 
មកទល់ពេលនេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ ប្រភេទអូមីក្រុងនេះ ចំនួន ៩៤ករណីហើយ ក្នុងនោះក៏មានអ្នកជំងឺមួយចំនួនបានជាសះស្បើយហើយដែរ។ បច្ចុប្បន្នកម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុបជាង ១២ម៉ឺនករណី និងអ្នកស្លាប់ជាង៣ពាន់នាក់៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com