ជាតិ
សម្តេច ហ៊ុន សែន៖ ខ្ញុំមិនអាចឲ្យគណបក្សប្រជាជន ត្រូវបំផ្លាញដោយកូនរបស់ខ្ញុំទេ
22, Feb 2022 , 9:07 am        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹកនេះ បានបន្តលើកឡើងពីគុណសម្បត្តិរបស់លោក ហ៊ុន ម៉ាណែត ក្នុងការប្រជែងយកតំណែងនាយករដ្ឋមន្ត្រី ហើយសម្តេចត្រៀមខ្លួនធ្វើជាឪពុកនាយករដ្ឋមន្ត្រី និងជាជីតានាយករដ្ឋមន្ត្រី។

 
«ខ្ញុំមិនអាចឲ្យគណបក្សប្រជាជន ត្រូវបំផ្លាញដោយកូនរបស់ខ្ញុំទេ»។ នេះជាការបញ្ជាក់របស់សម្តេច ហ៊ុន សែន ដោយបន្ថែមថា សម្តេចមិនដែលមានទម្លាប់បង្អាប់កូនអ្នកផ្សេង ជាពិសេសកូនរបស់មេដឹកនាំគណបក្សប្រឆាំងនោះឡើយ។
 
សម្តេចខ្លាចពាក្យគេថា «អានេះ សូម្បីតែកូនក្មេងក៏វាមិនលើកលែង»។ ទោះបីជាមានអ្នកបង្អាប់កូនសម្តេច  ប៉ុន្តែសម្តេចនៅតែសរសើរកូនរបស់ពួកគេ។ សម្រាប់ប្រតិកម្មផ្ទាល់វិញ សម្តេចមិនអាចលើកលែងនោះឡើយ គឺសម្តេចតស៊ូរហូតជាតិក្រោយ។
 
សម្តេចបានអះអាងថា មិនបាច់មានការព្យាយាមសម្របសម្រួលឲ្យសម្តេចត្រូវរ៉ូវជាមួយអ្នកដែលមើលងាយរិះគន់ភរិយា និងកូនរបស់សម្តេចនោះឡើយ ជាពិសេសការចាត់ទុកថា កូនសម្តេចជាកូនមេដឹកនាំវៀតណាម៕
 

© រក្សាសិទ្ធិដោយ thmeythmey.com