ជាតិ
កញ្ញា បុណ្យ រចនា៖ ក្មេងស្រី ស្ត្រី និងអ្នកស្រឡាញ់ភេទដូចគ្នា ងាយទទួលការបៀតបៀនផ្លូវភេទជាងគេ
08, Mar 2022 , 3:29 pm        
រូបភាព
កញ្ញា បុណ្យ រចនា នាយិកាអង្គការក្លាហាន
កញ្ញា បុណ្យ រចនា នាយិកាអង្គការក្លាហាន
ដោយ:
ភ្នំពេញ៖ ការបៀតបៀនផ្លូវភេទ គឺសម្ដៅលើសកម្មភាព ពាក្យសម្ដី និងកាយវិការណា ដែលធ្វើឱ្យអ្នកផ្សេងមានអារម្មណ៍មិនមានសុវត្ថិភាព ទាំងផ្លូវចិត្ត និងប៉ះពាល់ដល់រូបរាងកាយរបស់ពួកគេ។ ការបំពានផ្លូវភេទ មានច្រើនរូបភាព ហើយកើតឡើងលើមនុស្សជាច្រើននាពេលបច្ចុប្បន្ន។



ក្មេងស្រី ស្ត្រី ​និងអ្នកស្រឡាញ់ភេទដូចគ្នា ជាមនុស្សដែលងាយនឹងត្រូវបានគេបៀតបៀនផ្លូវភេទច្រើនជាងគេ ។ ក្រុមមនុស្សងាយរងគ្រោះទាំងនេះ ត្រូវបានគេបៀតបៀនផ្លូវភេទច្រើន តាមរយៈពាក្យសម្ដី កាយវិការ និងលើបណ្ដាញសង្គម។

នេះបើតាមការស្រាវជ្រាវរបស់កញ្ញា បុណ្យ រចនា នាយិកាអង្គការក្លាហាន។ ជុំវិញការបៀតបៀនផ្លូវភេទនេះ កញ្ញា រចនា ដែលធ្វើការងារច្រើនលើបញ្ហានេះ បានស្នើឱ្យមនុស្សគ្រប់គ្នា និងអ្នកធ្វើការផ្លូវច្បាប់​ យកចិត្តទុកដាក់លើការបញ្ឈប់ការបៀតបៀនគ្រប់រូបភាព​ និងគ្រប់មនុស្សទាំងអស់ ដោយជៀសវាងគិតថា ការបៀតបៀនផ្លូវភេទ ជារឿងធម្មតា ឬជារឿងលេងសើច។ 
 
ដើម្បីជ្រាបកាន់តែច្បាស់សូមអញ្ជើញលោក អ្នកនាង ទស្សនាបទសម្ភាស រវាងកញ្ញា ជឿន ស្រីណយ អ្នកសារព័ត៌មានThmeyThmey25 និងកញ្ញា បុណ្យ រចនា នាយិកាអង្គការក្លាហាន ដូចតទៅ៖ 
 
 

Tag:
 ThmeyThmey25
  សម្ភាស
  វីដេអូ
  កញ្ញា បុណ្យ រចនា
© រក្សាសិទ្ធិដោយ thmeythmey.com