កីឡាជាតិ
ជាតិ
CPL៖ ព្រះខ័នរាជ ស្វាយរៀង និងគិរីវង់សុខសែនជ័យ ប្ដេជ្ញាយកឈ្នះរៀងខ្លួន នៅជំនួបដំបូង
08, Mar 2022 , 5:09 pm        
រូបភាព
រួបខាងឆ្វេង លោក Florian Lucho Baudrit អគ្គលេខាធិការក្លិបគិរីវង់សុខសែនជ័យ និងខាងស្តាំ លោក Conor Nestor គ្រូបង្គោលព្រះខ័នរាជ ស្វាយរៀង
រួបខាងឆ្វេង លោក Florian Lucho Baudrit អគ្គលេខាធិការក្លិបគិរីវង់សុខសែនជ័យ និងខាងស្តាំ លោក Conor Nestor គ្រូបង្គោលព្រះខ័នរាជ ស្វាយរៀង
ព្រះខ័នរាជ ស្វាយរៀង ត្រូវជួបគិរីវង់សុខសែនជ័យ នាប្រកួតដំបូង ក្នុងក្របខ័ណ្ឌ Cambodian Premier League នៅកីឡដ្ឋានខេត្តស្វាយរៀង នៅវេលាម៉ោង ៦:៣០ នាថ្ងៃទី៨ ខែមីនា ។ ក្រុមទាំងពីរប្ដេជ្ញាយកឈ្នះរៀងខ្លួន នាប្រកួតបើកឆាកនេះ។


លោក Conor Nestor គ្រូបង្វឹកព្ករះខ័នរាជស្វាយរៀង បាននិយាយថា កូនក្រុមលោក នឹងធ្វើឲ្យល្អបំផុតសម្រាប់ការប្រកួតចាប់ផ្ដើមរដូវកាលថ្មីនេះ បើទោះជាក្លិប ត្រូវអវត្តមានកីឡាករខ្លះ ដែលកំពុងព្យាបាលរបួស ហើយមិនទាន់អាចប្រកួតវិញបាន ។ លោកថា ការអវត្តមានកីឡាករមួយចំនួន គឺជាផ្នែកមួយនៃបាល់ទាត់ ។
 
«ខ្ញុំ ពិតជាសប្បាយចិត្ត ចំពោះក្រុម ។ យើងមានកីឡាករក្មេងៗ និងកីឡាករ ដែលមានបទពិសោធល្អៗ ។ យើងត្រូវការពេលវេលាខ្លះ ដើម្បីដើរដល់កម្រិតមួយដែលល្អដាច់គេ ប៉ុន្ដែបើយើងអាចដើរដល់ចំណុចនោះក្នុងពេលដ៏ខ្លី គឺរឹតតែប្រសើ» ។ នេះបើតាមគ្រូបង្គោលព្រះខ័នរាជស្វាយរៀង ដែលបានប្រាប់សារព័ត៌មានថ្មីៗ ។
 
តែយ៉ាងណាគ្រូសញ្ជាតិអៀរឡង់រូបនេះ ក៏មិនហ៊ានមើលស្រាលក្រុមគិរីវង់សុខសែនជ័យដែរ។ លោកបន្ថែមថា៖«រយៈពេលមួយរដូវកាលហើយ ជាមួយការផ្លាស់ប្ដូរ ។ ការប្រកួតនេះ គឺមានការពិបាក ព្រោះគិរីវង់ បានផ្លាស់ប្ដូរទាំងសមាសភាពកីឡាករ និងគ្រូបង្វឹក ។ ពេល ដែលក្លិបបានចុះហត្ថលេខា កីឡាករ ដូចជា OJ Porteria ដែលធ្លាប់លេងនៅលីគកំពូលរបស់ថៃ នារដូវកាលមុន ។ នេះ បង្ហាញថា ក្លិបគិរីវង់ បានត្រៀមខ្លួនរួចហើយដើម្បីប្រកួត ។ ដូច្នេះ វាមានការប្រកួតប្រជែងខ្លាំង សម្រាប់កីឡាកររបស់យើង»។
 
លោក Florian Lucho Baudrit អគ្គលេខាធិការក្លិបគិរីវង់សុខសែនជ័យ បានប្រាប់សារព័ត៌មានថ្មីៗ ថា ក្លិបដទៃ រួមទាំងក្លិបគិរីវង់ មានការផ្លាស់ប្ដូរជាច្រើន ទាំងកីឡាករ បុគ្គលិក និងហេដ្ឋារចនាសម្ព័ន្ធក្លិប ដើម្បីឲ្យដល់ចំណុចស្ដងដារអន្ដរជាតិ។
 
«ប្រកួតជាមួយព្រះខ័នរាជស្វាយរៀង សម្រាប់ការប្រកួតទីនេះ គឺជារឿងពិបាក ប៉ុន្ដែ សម្រាប់ការប្រកួតទាំងអស់ក្នុងលីគមិនស្រួលទេ តែគឺជាវិវឌ្ឍទៅមុខ ដើម្បីប្រកួតជាមួយពួកគេ បើទោះជាប្រកួតក្នុងទឹកដី និងអ្នកគាំទ្រគេក៏ដោយ។ យើង ដឹងថារដូវការនេះពិបាកសម្រាប់យើង ប៉ុន្ដែ យើងជឿជាក់ និងមានទំនុកចិត្តថា យើង នឹងធ្វើឲ្យក្លិបទាំងនោះ មានការភ្ញាក់ផ្អើល ។ យើង មានកីឡាករក្មេងៗជាច្រើន ជាមួយអនាគតដ៏ភ្លឺស្វាងរបស់ពួកគេ ដែលនឹងប្រកួត ហើយបង្ហាញ់នៅបច្ចេកទេសរបស់ពួកគេ»។ នេះបើតាមលោក Florian ៕
 

Tag:
 បាល់ទាត់
  ព្រះខ័នរាជ ស្វាយរៀង
  គិរីវង់សុខសែនជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com