ជាតិ
បញ្ចៀសចរាចរពីស្ពានអាកាស៧មករា ដល់វិថីឧកញ៉ាទេពផន បណ្ដោះអាសន្ន នៅថ្ងៃទី២១ មីនា
18, Mar 2022 , 8:59 pm        
រូបភាព
សកម្មភាពប៉ូលីសចរាចរណ៍ នាពេលកន្លងមក៖ រូបតំណាង
សកម្មភាពប៉ូលីសចរាចរណ៍ នាពេលកន្លងមក៖ រូបតំណាង
ដោយ៖ ញឹក សំអូន
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញប្រាប់ឲ្យប្រជាពលរដ្ឋ បញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងពិធីសម្ពោធមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈ នៅព្រឹកថ្ងៃទី២១ មីនា។ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនឹងចូលរួមកម្មវិធីសម្ពោធនេះ។ នេះបើតាមសេចក្ដីប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញ ចេញថ្ងៃទី១៨មីនា ឆ្នាំ២០២២។



លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ

ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងផ្អាកចរាចរជាបណ្តោះអាសន្ន ជុំវិញទីតាំងប្រារព្ធពិធីសម្ពោធមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈ រហូតដល់បញ្ចប់កម្មវិធី។ សមត្ថកិច្ចនឹងមិនអនុញ្ញាតឱ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់កំណាត់លេខ២៧១ ចាប់ពីស្ពានអាកាស ៧មករា ដល់វិថីឧកញ៉ាទេពផន (ផ្លូវលេខ១៨២)ឡើយ។ ជាមួយគ្នាដែរ កំណាត់ផ្លូវលេខ២៦៥ ចាប់ពីមហាវិថីកម្ពុជាក្រោម ដល់វិថីឧកញ៉ាទេពផន ផ្លូវលេខ១៨២ ក៏ត្រូវផ្អាកដែរ។ 
 
យ៉ាងណាក្ដី រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់តាមដងផ្លូវខាងលើឱ្យយោគយល់ អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធពិធី៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com