កីឡាអន្តរជាតិ
អន្តរជាតិ
Zlatan ៖ កាលនៅ Man Utd អ្នកស្អប់ខ្ញុំបានធ្វើឱ្យខ្ញុំរកឃើញភាពខ្លាំងជាមុន
04, May 2022 , 9:29 am        
រូបភាព
កីឡាករសញ្ជាតិស៊ុយអែត Zlatan Ibrahimovich បានរំឭកដល់រយៈពេលលដែលខ្លួនេលងឱ្យបិសាចក្រហម Manchester United ។ កីឡាកររូបនេះ អះអាងថា រូបគេមានកម្លាំងខ្លាំងជាងមុន និងឈានដល់កម្រិតខ្ពស់ ដោយសារតែការស្ពប់ខ្ពើមដែលទទួលបានកាលនោះ។

 
អតីតកីឡាករក្រុមបិសាចក្រហម ធ្លាប់ស៊ុតបាល់ចំនួន២៨គ្រាប់ពេញមួយរដូវកាល ២០១៦-១៧។ គ្រាប់បាល់ ១៧គ្រាប់គឺស្ថិតក្នុងការប្រកួតក្របខណ្ឌ Premier league។ កីឡាករខ្សែប្រយុទ្ធជួរមុខរបស់ក្រុម AC Milan ពេលបច្ចុប្បន្ន បង្ហើបថា រូបគេពិតជាពេញចិត្តក្នុងការបិទមាត់របស់អ្នកដែលស្អប់ខ្លួន (Hater) ដែលចង់ឱ្យគេបរាជ័យសម្រាប់អាជីពនៅអង់គ្លេស មុនពេលចាកចេញក្នុងឆ្នាំ ២០១៨។ 
 
«ខ្ញុំសប្បាយចិត្តខ្លាំង ខ្ញុំរីករាយពេលខ្ញុំទៅដល់អង់គ្លេសដំបូងគ្មាននរណាចូលចិត្តខ្ញុំឡើយ ប៉ុន្តែបន្ទាប់ពី៣ខែក្រោយ អ្នកស្អប់ខ្ញុំទាំងនោះបែរជាចូលចិត្តខ្ញុំទៅវិញ។ ខ្ញុំពេញចិត្តព្រោះអ្នកទាំងអស់នោះបានធ្វើឱ្យខ្ញុំស្វែងរកទម្រង់លេងកាន់តែល្អខ្លាំងឡើង»។ Ibrahimovic និយាយប្រាប់កម្មវិធី Gab & Juls Show របស់ទូរទស្សន៍ ESPN បែបនេះនៅថ្ងៃទី២ ខែឧសភា។
 
ទោះជាបែបនេះក្តី ខ្សែប្រយុទ្ធវ័យ ៤០ឆ្នាំ ក៏បានអះអាងថា ការលេងឱ្យក្រុម Man Utd ដែលជាក្រុមដ៏ល្អបំផុតមួយនៅអង់គ្លេស ជារឿងដែលគេសប្បាយចិត្តបំផុត និងជាការប្រកួតប្រជែងមួយដ៏ល្អសម្រាប់អាជីពនៅប្រទេសអង់គ្លេស។
 
Ibrahimovic ធ្លាប់ជួយក្រុមបិសាចក្រហមឈ្នះពានរង្វាន់ League Cup និងពានរង្វាន់ UEFA Europa league ដោយកាលនោះបិសាចក្រហមស្ថិតក្រោមការដឹកនាំរបស់លោក Jose Mourinho៕
 

Tag:
 Zlatan Ibrahimovic
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com