ជាតិ
វិញ្ញាសា៣ ត្រូវបានលុបចេញពីការប្រកួតស៊ីហ្គេមលើកទី៣១ នៅវៀតណាម
05, May 2022 , 4:29 pm        
រូបភាព
រូបភាព CAMSOC
រូបភាព CAMSOC
ដោយ៖ ហៀក​ ឆក 

ក្រោយប្រជុំចុះបញ្ជីគណៈប្រតិភូ ដែលកំពុងបន្តនៅទីក្រុងហាណូយ ប្រទេសវៀតណាម បានសម្រេចលុបវិញ្ញាសាប្រកួតចំនួន ៣ ក្នុងព្រឹត្តការណ៍ស៊ីហ្គេមលើកទី៣១ ដែលគ្រោងនឹងចាប់ផ្តើមនៅខែឧសភានេះ នៅក្នុងប្រទេសវៀតណាម។



វិញ្ញាសាទាំង៣ ដែលសម្រេចលុបចោលនោះមានរួមមាន វិញ្ញាសា ចោលញញួរ បុរស, វិញ្ញាសា ចោលដុំដែកនារី និងវិញ្ញាសាបាល់គប់ (Handball) លើឆ្នេរខ្សាច់នារី។ វិញ្ញាសាទាំង ៣ នេះ នឹងមិនត្រូវបានធ្វើឡើយ ដោយសារតែខ្វះខាតនូវលក្ខខណ្ឌក្នុងការប្រកួត។ នៅក្នុងបទបញ្ញតិកីឡា បានបញ្ជាក់ថា ព្រឹត្តការណ៍មួយអាចធ្វើទៅបាន លុះត្រាតែមានក្រុមយ៉ាងហោចណាស់ ចាប់ពី៣ឡើងទៅ។ នេះបើតាមការចុះផ្សាយរបស់គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ (CAMSOC)។
 
បើតាម CAMSOC ដដែល ក្នុងវិញ្ញាសាចោលញញួរ បុរស មានតែអត្តពលិកថៃ និងម៉ាឡេស៊ី ដែលបានចុះឈ្មោះក្នុងការប្រកួត ខណៈវិញ្ញាសា ចោលដុំដែកនារី មានតែ ថៃ និងឥណ្ឌូណេស៊ី។ ចំណែកឯវិញ្ញាសា កីឡាបាល់គប់នៅលើឆ្នេរខ្សាច់នារី ក៏ត្រូវបានលុបចោលផងដែរ ក្រោមហេតុផលដូចគ្នាព្រោះមានតែវៀតណាម និងថៃតែប៉ុណ្ណោះ ដែលចូលរួមប្រកួត។
 
សុរបមកព្រឹត្តការណ៍កីឡាស៊ីហ្គេម លើទី៣១ ដែលមានកីឡា ៤០ប្រភេទ និងមាន ៥២៦ វិញ្ញាសា នឹងនៅសល់ត្រឹមតែ ៥២៣ វិញ្ញាសាតែប៉ុណ្ណោះ។
 
គួរបញ្ជាក់ថា ស៊ីហ្គេមលើកទី៣១ វៀតណាម ត្រូវប្រព្រឹត្តទៅនៅថ្ងៃទី១២ ដល់២៣ ឧសភា នៅទីក្រុងហាណូយ៕
 

Tag:
 ស៊ីហ្គេមលើកទី៣១
© រក្សាសិទ្ធិដោយ thmeythmey.com