កីឡាជាតិ
ជាតិ
ប្រកួតមិត្តភាពអន្តរជាតិ៖ កម្ពុជា ស្វាគមន៍ទីម័រខាងកើត ជាលើកទី២​ មុនការប្រកួតAFC Asian Cup
05, May 2022 , 4:59 pm        
រូបភាព
រូបជម្រើសជាតិ និងប្រតិភូកីឡា មុនពេលទៅប្រកួតស៊ីហ្គេមលើកទី៣១ នៅវៀតណាម រូបពីសហព័ន្ធបាល់ទាតិកម្ពុជា
រូបជម្រើសជាតិ និងប្រតិភូកីឡា មុនពេលទៅប្រកួតស៊ីហ្គេមលើកទី៣១ នៅវៀតណាម រូបពីសហព័ន្ធបាល់ទាតិកម្ពុជា
កម្ពុជា នឹងមានការប្រកួតមិត្តភាព ជាមួយ ទីម័រខាងកើត នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ជំនួបមិត្តភាពនេះ មុនពេលកម្ពុជា ត្រូវប្រកួតAFC Asian Cup China 2023 វគ្គជម្រុះក្នុងពូល ដែលនឹងធ្វើឡើងពីថ្ងៃទី៨-១៤ ខែមិថុនា នៅទីក្រុង Kolkata ប្រទេសឥណ្ឌា។



ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ បានធ្វើដំណើរទៅត្រៀមប្រកួតស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម កាលពីថ្ងៃទី០៤ ខែឧសភា សម្រាប់ត្រៀមប្រកួតនៅថ្ងៃទី៦ ខែឧសភា។ ក្រោយចប់ការប្រកួតស៊ីហ្គេមនេះហើយ កម្ពុជាក៏មានការប្រកួតកំដៅសាច់ដុំមួយ តទល់ជាមួយទីម័រខាងកើត មុនពេលការប្រកួត AFC Asian Cup China 2023 មកដល់។ ឮ
កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ជម្រើសជាតិកម្ពុជាអាយុក្រោយ២៣ឆ្នាំ បានចាញ់ទីម័រខាងកើត ម្ដងរួចហើយ ក្នុងលទ្ធផល​ ០-១ ក្នុងការប្រកួត AFF U23 Championship 2022 នៅកីឡដ្ឋានជាតិមរតកតេជោ។
 
ខណៈដែលវិស័យកីឡាបាល់ទាត់កម្ពុជា កំពុងមានការវិវឌ្ឍទៅមុខនោះ ទីម័រខាងកើត ក៏មានកីឡាករយុវជន ដែលមានសមត្ថភាពខ្លាំងដែរ។ តាមរយៈការប្រកួតកន្លងមក ជម្រើសជាតិទីម័រខាងកើត បានបង្ហាញទម្រង់លេងយ៉ាងល្អ ជាពិសេសនោះ ការគ្រប់គ្រង់បាល់យ៉ាងជឿជាក់នៅតំបន់ប្រយុទ្ធ ដែលធ្វើឲ្យជម្រើសជាតិផ្សេងទៀត ពិបាកក្នុងការការពារ៕
 

Tag:
 បាល់ទាត់
  AFC
  AFC Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com