កីឡាជាតិ
ជាតិ
OCA បើកឱកាសឲ្យខេត្តសៀមរាបរៀបចំមហាសន្និបាតលើកទី៣៥នៅឆ្នាំ២០១៦ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងលោក Ken Gadaffi នាកិច្ចប្រជុំកាលពីថ្ងៃទី១៨ ខែមករា
× មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) បានប្រកាសផ្តល់សិទ្ធិដល់ខេត្តសៀមរាបរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនាឆ្នាំ២០១៦ ខាងមុខនេះ។ ការសម្រេចនេះត្រូវបានធ្វើឡើងនាសន្និបាតលើកទី៣២របស់ OCA នៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី១៨ ខែមករា។
យោងតាមការបញ្ជាក់របស់លោក Ken Gadaffi ទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) មហាសន្និបាត OCA ឆ្នាំ២០១៣ ត្រូវបានលើកពីខែធ្នូ ឆ្នាំ២០១៣ មកខែមករា ឆ្នាំ២០១៤ ដោយសារតែប្រទេសហ្វីលីពីន រងការបំផ្លាញដោយខ្យល់ព្យុះកំណាច។
លោក Ken Gadaffi រាយការណ៍បញ្ជាក់ថា មហាសន្និបាតលើកទី៣៣ នឹងត្រូវរៀបចំនៅក្នុងខេត្ត Incheon ប្រទេសកូរ៉េខាងត្បូងនាខែកញ្ញា ខាងមុខ ខណៈទីក្រុង Asgabad ប្រទេសតួកមេនីស្ថាន នឹងរៀបចំមហាសន្និបាតលើកទី៣៤។ ខេត្តសៀមរាប បានទទួលភ្លើងខៀវសម្រាប់កិច្ចប្រជុំលើកទី៣៥ ប៉ុន្តែត្រូវរង់ចាំការសម្រេចរបស់រដ្ឋាភិបាលកម្ពុជាជាមុនសិន៕
© រក្សាសិទ្ធិដោយ thmeythmey.com