ជាតិ
ទេសចរជាង៣០ម៉ឺននាក់ ដើរកម្សាន្តទូទាំងប្រទេស ចុងសប្ដាហ៍ទី៣ នៃខែឧសភា
23, May 2022 , 11:29 pm        
រូបភាព
ភ្នំពេញ៖ ស្របពេលជំងឺកូវីដ-១៩ ធូរស្រាល ដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ ចាប់ផ្ដើមមានសន្ទុះឡើងវិញ។ ជាក់ស្ដែង រយៈពេល២ថ្ងៃ ចុងសប្តាហ៍ទី៣ នៃខែឧសភានេះ ទេសចរជាង ៣០ម៉ឺននាក់ បានដើរកម្សាន្តតាមតំបន់ទេសចរណ៍នានាទូទាំងប្រទេសកម្ពុជា។

 
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ នៅថ្ងៃទី ២១-២២ ខែឧសភានេះ មានភ្ញៀវទេសចរផ្ទៃក្នុងចំនួន ៣០២ ៨១២នាក់ ដើរកម្សាន្តក្នុងនោះភ្ញៀវជាតិមាន ២៨៧,៣៣៥នាក់ និងភ្ញៀវបរទេស ១៥,៤៧៧នាក់។
 


ខេត្តដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេ រួមមាន ខេត្តព្រះសីហនុមានចំនួន ៥៩,៤២១នាក់ បាត់ដំបង ៣៨,២១០នាក់ ភ្នំពេញ ៣៧,១៥២នាក់ កំពត ៣០,១០៥នាក់ កែប ២៣,៨៤៩នាក់ សៀមរាប ២២,៩៤៣នាក់ និងកំពង់ស្ពឺ ១៦,៦៨៨នាក់៕ 
 
 
 

Tag:
 ទេសចរណ៍
  ដើរកម្សាន្តតាមតំបន់ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com