ជាតិ
ទេសចរ ២៧ម៉ឺននាក់ ចេញដើរកម្សាន្តនៅទូទាំងប្រទស នាចុងសប្ដាហ៍មុន
31, May 2022 , 6:59 pm        
រូបភាព
ភ្នំពេញ៖ ចុងសប្ដាហ៍ទី ៤ នៃខែឧសភា មានភ្ញៀវទេសចរជាង ២៧ម៉ឺននាក់ បានចេញដើរកម្សាន្តតាមតំបន់ទេសចរណ៍នានាទូទាំងប្រទេស។ តួរលេខនេះ ថយចុះប្រមាណ ៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នាសប្ដាហ៍ទី៣ មានភ្ញៀវជាង៣០ម៉ឺននាក់។


បើតាមក្រសួងទេសចរណ៍ ប្រេងឥន្ទនៈឡើងថ្លៃបន្តបន្ទាប់ បានធ្វើឱ្យពលរដ្ឋមួយចំនួនកាត់បន្ថយការធ្វើដំណើរកម្សាន្តទៅកាន់គោលដៅទេសចរណ៍ឆ្ងាយៗ។ មួយវិញទៀត មន្ត្រីរាជការ ភាគច្រើនជាប់រវល់នឹង ឃោសនាបោះឆ្នោតនៅតាមមូលដ្ឋានឃុំ-សង្កាត់របស់ខ្លួន មិនអាចនាំគ្រួសារដើរកម្សាន្តចុងសប្តាហ៍។
 
ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងនៅថ្ងៃទី ២៨-២៩ ខែឧសភានេះ មានចំនួន ២៧៤,០២៦នាក់ ក្នុងនោះភ្ញៀវជាតិ ២៥៩,៣៩៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១៤,៦៣៣នាក់។ ខេត្តគោលដៅទេសចរណ៍ដែលមានភ្ញៀវទៅកម្សាន្តច្រើនរួមមាន ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរ ៥៦,២៥១នាក់, បាត់ដំបង ៣៩,៩២៩នាក់, រាជធានីភ្នំពេញ ៣៦,២៨២នាក់, កំពត ៣១,១២១នាក់, សៀមរាប ១៩,៧៨២នាក់, កែប ១២,៨៣៦នាក់, កំពង់ស្ពឺ ១១,៥៤៥នាក់ និងខេត្តពោធិ៍សាត់ ១០,៨៤៥នាក់៕
 

 ទិដ្ឋភាពភ្ញៀវទេសចរ ដើរទស្សនាប្រាសាទអង្គរវត្ត
 
 

Tag:
 ទេសចរណ៍
  ក្រសួងទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com