កីឡាជាតិ
ជាតិ
U-19 និងU-16 កម្ពុជា ត្រូវប្រកួតពានរង្វាន់ AFF BOYS CHAMPIONSHIP 2022 នាខែក្រោយ
10, Jun 2022 , 5:39 pm        
រូបភាព
 ក្រុមយុវជនអាយុក្រោម ១៩ ឆ្នាំកម្ពុជា(ប្រភព សហព័ន្ធកីឡាបាល់ទាត់កម្ពុជា)
ក្រុមយុវជនអាយុក្រោម ១៩ ឆ្នាំកម្ពុជា(ប្រភព សហព័ន្ធកីឡាបាល់ទាត់កម្ពុជា)
ដោយ៖ហៀក ឆក

ក្រុមបាល់ទាត់ គោព្រៃកម្ពុជា អាយុក្រោម ១៩ឆ្នាំ ឈរពូល B ខណៈ អាយុក្រោម ១៦ ឆ្នាំឈរពូល C នៃការប្រកួតដណ្តើមពានរង្វាន់ AFF U-19 ,U-16 BOYS CHAMPIONSHIP 2022 នៅប្រទេសឥណ្ឌូណេស៊ី។

 
ក្រោយការចាប់ឆ្នោតនៅប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី ៩ ខែមិថុនា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ឆ្នាំ ស្ថិតក្នុងពូល B ជាមួយ ម៉ាឡេស៊ី, ឡាវ, ទីម័រខាងកើត និង សិង្ហបុរី។ ចំណែកពូល A មានម្ចាស់ផ្ទះឥណ្ឌូណេស៊ី, វៀតណាម, ថៃ, ព្រុយណេ, ហ៊ី្វលីពីន និងមីយ៉ាន់ម៉ា។ ការប្រកួតមាន១១ក្រុម ដែលបែងចែកជា២ពូល ដោយចាប់ផ្តើមពីថ្ងៃទី ២ ដល់ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូណេស៊ី។
 
សម្រាប់យុវជនអាយុក្រោម ១៦ ឆ្នាំវិញ មាន១២ក្រុម និងចែកជា ៣ពូល ដោយកម្ពុជាស្ថិតក្នុងពូល C រួមពូលមានក្រុម អូស្ត្រាលី, ម៉ាឡេស៊ី និង មីយ៉ាន់ម៉ា។ ពូល A មាន ម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី, វៀតណាម, សឹង្ហបុរី និងហ្វីលីពីន។ ពូល B មាន ថៃ , ទីម័រខាងកើត, ព្រុយណេ និងឡាវ។ 
 
គួរបញ្ជាក់ថា ព្រឹត្តការណ៍កីឡាបាល់ទាត់ពានរង្វាន់ AFF U-19 CHAMPIONSHIP 2022 នឹងត្រូវប្រកួតគ្នានៅថ្ងៃទី ២ ដល់ថ្ងៃទី ១៥ ខែកក្កដា និង AFF U-16 CHAMPIONSHIP 2022 ពី ថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី ១៣ ខែសីហា នៅប្រទេសឥណ្ឌូណេស៊ី៕
 

Tag:
 បាល់ទាត់
 AFF U-19
 U-16 BOYS CHAMPIONSHIP 2022
© រក្សាសិទ្ធិដោយ thmeythmey.com