ជាតិ
សេដ្ឋកិច្ច
ប្រេងឥន្ធនៈលក់រាយនៅទីផ្សារកម្ពុជា​បានធា្លក់ថ្លៃបន្តិចទៀត!
01, Aug 2022 , 5:09 pm        
រូបភាព
ដៃបុគ្គលិកនៅស្ថានីយណ៍ប្រេងឥន្ធនៈមួយកន្លែងនៅរាជធានីភ្នំពេញ កំពុងចាក់សាំងម៉ូតូ។ រូបថត៖  សែម វណ្ណា
ដៃបុគ្គលិកនៅស្ថានីយណ៍ប្រេងឥន្ធនៈមួយកន្លែងនៅរាជធានីភ្នំពេញ កំពុងចាក់សាំងម៉ូតូ។ រូបថត៖ សែម វណ្ណា
ដោយ៖ ចៀន​ និតា
 
ប្រេងម៉ាស៊ូតដែលលក់រាយនៅទីផ្សារកម្ពុជា ​បន្តធ្លាក់ចុះ​១៥០រៀលទៀតក្នុងមួយលីត្រ ខណៈសាំងធម្មតាធ្លាក់ ៥០រៀលក្នុងមួយលីត្រ  បើធៀបនឹងរយៈពេល១០ថ្ងៃមុន។



បើតាមក្រសួងពាណិជ្ជកម្ម បច្ចុប្បន្ន សាំងធម្មតាមានតម្លៃ៤ ៧៥០រៀលក្នុងមួយលីត្រ  និងម៉ាស៊ូត​មានតម្លៃ ៥ ១៥០រៀលក្នុងមួយលីត្រ។ ​នេះជាតម្លៃអតិប្បរិមាដែលគ្រប់ស្ថានីយ/ដេប៉ូឥន្ធនៈ ត្រូវអនុវត្តដល់ថ្ងៃទី១០សីហា ឆ្នាំ២០២២៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com