កីឡាជាតិ
ជាតិ
ក្រុមហ៊ុន CPL អញ្ជើញអតីតគ្រូបាល់ទាត់ជម្រើសជាតិនារីជប៉ុន ណែនាំការអភិវឌ្ឍបាល់ទាត់នារីកម្ពុជា
13, Oct 2022 , 4:49 pm        
រូបភាព
លោក ស្រី Asako Takemoto និង លោក លីហៀង ក្នុងកិច្ចសំណេះសំណាល រូបពី Cambodian Premier League
លោក ស្រី Asako Takemoto និង លោក លីហៀង ក្នុងកិច្ចសំណេះសំណាល រូបពី Cambodian Premier League
លោកស្រី Asako Takemoto អតីតគ្រូបង្វឹកកីឡាបាល់ទាត់ជម្រើសជាតិនារីជប៉ុន បានមកកាន់ទឹកដីកម្ពុជា ដើម្បីជួបក្លិបបាល់ទាត់នារី បឹងកេត វិសាខា ភ្នំពេញក្រោន ណាហ្គាវើលដ៍ និងព្រះខ័នរាជ ស្វាយរៀ ដើម្បីផ្តល់គិតជុំវិញការអភិវឌ្ឍវិស័យបាល់ទាត់នារីនៅកម្ពុជា។

 
ក្រុមហ៊ុន Cambodian Premier League ដែលមានលោក Satoshi Saito ជានាយកប្រតិបត្តិ បានអញ្ចើញ លោកស្រី Asako Takemoto ដើម្បីចែករំលែកបទពិសោធន៍ និងផ្លាស់ប្តូរយោបលអំពីកីឡាបាល់ទាត់នារីកម្ពុជា។ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ លោកស្រី Asako Takemoto បានជួបសំណេះសំណាលជាមួយ ក្លិបភ្នំពេញក្រោន។ 


លោកស្រី Asako Takemoto, លោក Satoshi Saito និងលោកលី ហៀង រូបពី Cambodian Premier League
 
លោក លី ហៀង អគ្គលេខាធិការក្លិបភ្នំពេញក្រោន ដែលបានជួបលោកស្រី Takemoto រួចហើយ បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា អតីតគ្រូបង្វឹកជម្រើសជាតិនារីជប៉ុនរូបនេះ នឹងចុះជួបជាមួយក្លិបបាល់ទាត់ ដែលមានក្រុមនារីផ្សេងទៀតរបស់កម្ពុជា ដើម្បីស្វែងយល់ និងចែករំលែងបទពិសោធន៍។
 
យោងតាមការផ្សាយរបស់ Cambodian Premier League លោកស្រី Asako Takemoto គឺជាស្រ្តីជនជាតិជប៉ុនដំបូងគេ ដែលក្លាយជាគ្រូបង្វឹកជម្រើសជាតិនារីជប៉ុន។ គ្រូបង្វឹកនេះ ក៏ធ្លាប់ទទួលបានពានរង្វាន់គ្រូបង្វឹកឆ្នើមប្រចាំឆ្នាំរបស់ AFC រហូតដល់ទៅ៦ ឆ្នាំជាប់គ្នា គឺចាប់ពី ២០១២ ដល់ ២០១៨។
 
គួរបញ្ជាក់ផងដែរ មួយរយៈកាលចុងក្រោយមកនេះ ជប៉ុន បានជួយកម្ពុជា ជាច្រើនក្នុងវិស័យបាល់ទាត់ ទាំងផ្នែកបុរស និងនារី៕
 

Tag:
 បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com