កីឡាជាតិ
ជាតិ
កីឡាការិនី អ៊ុន ស្រីយ៉ា បានមេដាយប្រាក់ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប៊ូលជើងឯកអាស៊ីលើកទី៤
12, Nov 2022 , 5:21 pm        
រូបភាព
កីឡាការិនី អ៊ុន ស្រីយ៉ា រូបពីហ្វេសប៊ុក អ៊ុន ស្រីយ៉ា
កីឡាការិនី អ៊ុន ស្រីយ៉ា រូបពីហ្វេសប៊ុក អ៊ុន ស្រីយ៉ា
កីឡាការិនី អ៊ុន ស្រីយ៉ា ឈ្នះមេដាយប្រាក់ លើវិញ្ញាសាវាយយកពិន្ទុផ្នែកនារី នៅវគ្គផ្ដាច់ព្រ័ត្រ ក្រោយចាញ់កីឡាការិនីវៀតណាម Thach Thianhlan ក្នុងលទ្ធផល ២៦-ទល់១៥ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប៊ូលជើងឯកអាស៊ីលើកទី៤ នៅទីក្រុងបាងកកប្រទេសថៃ។


 
កីឡាការិនី អ៊ុក ស្រីយ៉ា បានយកឈ្នះលើ កីឡាការិនីថៃ Thongri Thamakord នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងលទ្ធផល ៣០-១៩ ខណៈកីឡាការិនីវៀតណាម Thach Thianhlan យកឈ្នះលើកីឡាការិនីម៉ាឡេស៊ី Nur Ain Syuhada ក្នុងលទ្ធផល ៤៤-៣៧។
 
កីឡាការិនីវៀតណាម Thach Thianhlan ឈ្នះមេដាយមាស ចំណែកមេដាយប្រាក់ បានលើកីឡាការិនី អ៊ុន ស្រីយ៉ា រីឯ កីឡាការិនីថៃ Thongri Thamakord និងកីឡាការិនីម៉ាឡេស៊ី Nur Ain Syuhada ឈ្នះមេដាយសំរិទ្ធ។ ក្នុងព្រឹត្តិការណ៍នេះ ផងដែរ កីឡាករ អ៊ុត ដួងខែ របស់កម្ពុជា ឈ្នះមេដាយមាសលើផ្នែកយុវជន ក្នុងវិញ្ញាសាវាយយកពិន្ទុ៕
 

Tag:
 កីឡាប៊ូល និងប៉េតង់
  អ៊ុន ស្រីយ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com