ជាតិ
យុវជនសកម្ម សេវាល្អ
វីដេអូ
ឧត្តរមានជ័យ៖ សង្កាត់កូនក្រៀល ប្រឹងប្រែងផ្ដល់សេវាសាធារណៈឱ្យពលរដ្ឋកាន់តែល្អប្រសើរ
25, Dec 2022 , 4:29 pm        
រូបភាព
ដោយ៖ ខាន ស្រីនាង(យុវជនសង្កាត់កូនក្រៀល)
 
ក្រុងសំរោង,កោះកុង៖ សង្កាត់កូនក្រៀល កំពុងមមាញឹកក្នុងការផ្ដល់សេវាសាធារណៈដល់ពលរដ្ឋជារៀងរាល់ថ្ងៃ។ ក្រៅពីផ្ដល់សេវាសាធារណៈដោយផ្ទាល់ សង្កាត់កូនក្រៀល ក៏ត្រូវធ្វើដំណើរទៅដោះស្រាយបញ្ហាប្រជាពលរដ្ឋនៅតាមភូមិ ដោយផ្ទាល់ផងដែរ។ លោក រ៉ន សំអាន់ ចៅសង្កាត់រងទី១ នៃសង្កាត់កូនក្រៀល បានឱ្យដឹងថា ការបម្រើសេវាដល់ពលរដ្ឋ គឺមិនមានការរើសអើង ឬប្រកាន់និន្នាការអ្វីឡើយ ពោលគឺពលរដ្ឋគ្រប់រូបមានសិទ្ធិទទួលសេវាសាធារណៈដោយស្មើភាពគ្នា។



បើតាមចៅសង្កាត់រងដដែល សេវាដែលពលរដ្ឋមានតម្រូវការច្រើនជាងគេ គឺការធ្វើអត្រានុកូលដ្ឋាន ពោលគឺសេវាពាក់ព័ន្ធនឹងការរៀបអាពាហ៍ពិពាហ៍ និងធ្វើសំបុត្រកំណើតជាដើម។ លោក រ៉ន សំអាន់ បានអះអាងថា ការផ្ដល់សេវាសាធារណៈក្នុងសង្កាត់ មានភាពយឺតយ៉ាវបន្តិចបន្តួច ដោយសារក្នុងសង្កាត់មានរហូតដល់៣០ភូមិ ដែលក្នុងមួយថ្ងៃៗ មានពលរដ្ឋជាច្រើននាក់មកទទួលសេវាដោយផ្ទាល់។
 
ចៅសង្កាត់រងទី១រូបនេះ បញ្ជាក់ថា ដោយសារចំនួនពលរដ្ឋមកទទួលសេវាច្រើន និងដើម្បីចង់ពន្លឿតការផ្ដល់សេវាជូនពលរដ្ឋ ពេលខ្លះខាងសង្កាត់ ធ្វើការដោយមិនគិតពេលវេលា និងថ្ងៃឈប់សម្រាក។ «ក្នុងសង្កាត់មានពលរដ្ឋច្រើនមកទទួលសេវា ពលរដ្ឋខ្លះនៅឆ្ងាយ ដូចនេះយើងផ្ដល់អទិភាពដល់ពលរដ្ឋពិការ ឬស្រ្តីមានផ្ទៃពោះមុន និងព្យាយាមធ្វើជូនឱ្យលឿនគ្រប់គ្នា»។ 
  

លោក សៅ រិទ្ធ នាយកសាលាបឋមសិក្សាអណ្ដូងទឹក។

ជាមួយគ្នានេះ ក្រៅពីបម្រើសេវាជូនពលរដ្ឋដោយផ្ទាល់ អាជ្ញាធរតែងចុះជួយ និងជួបពលរដ្ឋដោយផ្ទាល់តាមមូលដ្ឋាននៅពេលមានគ្រោះមហន្តរាយ ការផ្សព្វផ្សាយពីបញ្ហាផ្សេងៗ ដើម្បីផ្ដល់ភាពងាយស្រួលដល់ពលរដ្ឋ។ លោក រ៉ន សំអាន់ បន្ថែមថា៖«ជាចាំបាច់ណាស់ ពេលខ្លះយើងត្រូវចុះជួបពលរដ្ឋដោយផ្ទាល់  ដោយរឿងខ្លះយើងត្រូវបង្កើតជាវេទិកាផ្សព្វផ្សាយ។ មានរឿងខ្លះ យើងត្រូវចុះមូលដ្ឋានជាចាំបាច់»។ 
 
ក្នុងនាម​ ជាចៅសង្កាត់រងទី១ លោក រ៉ន សំអាន់ ថាខ្លួនមានការសប្បាយចិត្តយ៉ាងខ្លាំងក្នុងការផ្ដល់សេវាដល់ប្រជាពលរដ្ឋគ្រប់ៗគ្នា។ ជាមួយគ្នានេះលោក  ក៏​តាំងបានតាំងចិត្តថានឹងផ្តល់សេវាដល់ពលរដ្ឋឱ្យកាន់តែប្រសើរថែមទៀត៕ 
 
(អត្ថបទនេះគឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)។
 
 
 

Tag:
 សេវាសាធារណៈ
 សង្កាត់កូនក្រៀល
© រក្សាសិទ្ធិដោយ thmeythmey.com