ជាតិ
ជប៉ុន ផ្ដល់ឧបករណ៍រាវមីនប្រភេទទំនើបចំនួន១២គ្រឿង ជូនកម្ពុជា
04, Mar 2023 , 9:00 pm        
រូបភាព
លោក អ៊ូអិណុ អាត់ស៊ូស៊ី  ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា បានប្រគល់ឧបករណ៍រាវមីនប្រភេទ ALIS  ដល់ស៊ីម៉ាក់ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣។ រូបថត៖ ស៊ីម៉ាក់
លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា បានប្រគល់ឧបករណ៍រាវមីនប្រភេទ ALIS ដល់ស៊ីម៉ាក់ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣។ រូបថត៖ ស៊ីម៉ាក់
ភ្នំពេញ៖ លោក អ៊ូអិណុ អាត់ស៊ូស៊ី  ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា​ បានប្រគល់ឧបករណ៍រាវមីនប្រភេទ ALIS ផលិតនៅប្រទេសជប៉ុន​ ចំនួន១២គ្រឿង​ ដែលគិតជាថវិកាជិត៥០ម៉ឺនដុល្លារអាម៉េរិក។

 
 
ឧបករណ៍រាវមីននេះ ត្រូវបានប្រើប្រាស់បច្ចេកវិទ្យាទំនើបរបស់ជប៉ុន ក្រោមការសហការអភិវឌ្ឍស្រាវជ្រាវបច្ចេកទេសរវាងវិស្វករ និងអ្នកវិទ្យាសាស្ត្រជប៉ុន​ ជាមួយអង្គភាពស៊ីម៉ាក់ អស់​រយៈពេលជិត១៦ឆ្នាំ។ ឧបករណ៍រាវមីនប្រភេទ ALIS នេះ​ មានបំពាក់រួមគ្នាប្រពន្ធ័រ៉ាដា​ ឧបករណ៍ស្កែនរូបភាពក្រោមដី​ និងឧបករណ៍រូបលោហធាតុ​ ការបញ្ជូនរលកសញ្ញាជារូបភាព។  
 
លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់  រំពឹងថា ឧបករណ៍នេះ នឹងអាចជួយពង្រឹងសុវត្ថិភាពសម្រាប់អ្នកដោះមីន​ និបង្កើនប្រ​សិទ្ធផល​ ដោយកាត់បន្ថយសកម្មភាពជីកកាយដីរកគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ។ 
 
លោក ហេង រតនា បញ្ជាក់កាលពីដើមឆ្នាំ២០២៣ថា អង្គភាពខ្លួន បានរំដោះខេត្តឱ្យអស់គ្រាប់មីនចំនួន៩ខេត្ត ដូចជា ខេត្តកែប កំពត តាកែវ កំពង់ឆ្នាំង កំពង់ចាម ភ្នំពេញ ព្រះសីហនុ ស្វាយរៀង និងព្រៃវែង៕
 

Tag:
 មីន
  ជប៉ុន
  ស៊ីម៉ាក់
© រក្សាសិទ្ធិដោយ thmeythmey.com