កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ហែភ្លើងគប់នៅបាងកក៖ លោក ហោ សារុន ថាទំនាក់ទំនងកម្ពុជា-ថៃប្រសើរស្ទើរគ្រប់វិស័យ ពិសេសវិស័យកីឡា
18, Apr 2023 , 9:49 am        
រូបភាព
លោក ហោ សារុន (កណ្តាល) លោក Dato’ Seri Chaiyapak Sriwat (ឆ្វេង) និងលោក សេង ប៊ុន សុង(ស្តាំ) ក្នុងពិធីដង្ហែរភ្លើងគប់កីឡាស៊ីហ្គេម២០២៣។ រូបពី CAMSOC
លោក ហោ សារុន (កណ្តាល) លោក Dato’ Seri Chaiyapak Sriwat (ឆ្វេង) និងលោក សេង ប៊ុន សុង(ស្តាំ) ក្នុងពិធីដង្ហែរភ្លើងគប់កីឡាស៊ីហ្គេម២០២៣។ រូបពី CAMSOC
ដោយ:
កម្ពុជា-ថៃ គឺជាប្រទេសជិតខាងដែលមានទំនាក់ទំនងល្អ ស្ទើរគ្រប់វិស័យ ពិសេសវិស័យកីឡា ដែលប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការជាមួយគ្នាបានយ៉ាងល្អ។ នេះជាការលើកឡើងរបស់លោក ហោ សារុន អនុប្រធានគណៈកម្មាធិការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ អំឡុងពិធីហែភ្លើងគប់ស៊ីហ្កេម-អាស៊ានប៉ារ៉ាហ្គេមនាក្រុងបាងកកប្រទេសថៃ។

 
នាពិធីដង្ហែរភ្លើងគប់កីឡានៅទីក្រុងបាងកក ប្រទេសថៃ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ ដែលដឹកនាំដោយលោក ហោ សារុន បេសកជនពិសេសតំណាង CAMSOC មានការចូលរួមដង្ហែរពីសំណាក់លោក ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ លោក Dato’ Seri Chaiyapak Sriwat អនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកថៃ និងជាប្រធានប្រតិបត្តិសហព័ន្ធកីឡអាស៊ីអាគ្នេយ៍ លោក Osoth Bhavilia ប្រធានសហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍, លោក Vitch Davahasdin អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកថៃ, លោក Naiyanobh Bhirombhakdi ប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកថៃ និងភ្ញៀវកិត្តិយស អត្តពលិកថៃ ប្រមាណជិត៤០០នាក់។


រូបភាព លោក ខឹម សុវណ្ណារ៉ា
 
ក្នុងនោះពិធីដង្ហែរភ្លើងគប់កីឡាដែលបានបញ្ចប់ទៅដោយភាតរភាព និងភាពសាមគ្គីយ៉ាក្លាវក្លានាបរិវេណពហុកីឡដ្ឋានជាតិថៃ រាចាម៉ុងហ្គាឡា (Rajamangala) ប្រធាននាយបេសកកម្ម មើលឃើញពីភាពជិតស្និទ្ធរបស់ភាគីកម្ពុជា និងថៃ ដែលឈានទៅរកភាពជោគជ័យគ្រប់វិស័យនាពេលអនាគត។
 
លោក ហោ សារុន និយាយថា៖ «កម្ពុជា-ថៃ គឺជាប្រទេសជិតខាងដែលមានទំនាក់ទំនង និងសហប្រតិបត្តិការជាមួយគ្នាស្ទើរតែគ្រប់វិស័យ។ ក្នុងនោះវិស័យកីឡាបានចូលរួមយ៉ាងសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ដោយឡែក ពិធីដង្ហែព្រះអគ្គិកីឡានៅថៃថ្ងៃនេះ គឺជាឱកាសមួយទៀតពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងកាន់តែខ្លាំងឡើងមួយកម្រិតទៀត»។ នេះបើតាមការផ្សាយរបស់ Cambodia2023។
 
គួបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែមេសា ភ្លើងគប់កីឡាបានដង្ហែរឆ្លងកាត់ប្រទេសចំនួន៦ ក្នុងនោះរួមមាន វៀតណាម ហ្វីលីពីន ឥណ្ឌូណេស៊ី ទីម័រខាងកើត ម៉ាឡេស៊ី សិង្ហបុរី និងថៃ។ ព្រះអគ្គិជ័យកីឡា និងគប់ភ្លើង នឹងបន្តទៅកាន់ទីក្រុងយ៉ាំងហ្គូន ឬទៅកាន់ណៃពិដោ ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី២១ ខែមេសា និងចុងក្រោយទៅកាន់ទីក្រុង វៀងចន្ទន៍ ប្រទេសឡាវ ដែលនឹងរៀបចំពិធីដង្ហែរនៅថ្ងៃទី២៥ ខែមេសា មុនធ្វើមាតុភូមិននវត្តន៍ មកកាន់មាតុប្រទេសកម្ពុជា នៅថ្ងៃទី២៧ ខែមេសា នៅច្រកព្រំប្រទល់កម្ពុជា-ឡាវ នាខេត្តស្ទឹងត្រែង៕

  អត្តពលិកថៃ ក្នុងពិធីរត់ដង្ហែរភ្លើងគប់កីឡាស៊ីហ្គេម២០២៣ នៅពហុកីឡដ្ឋាន Rajamangala ប្រទេសថៃ។ រូបពី CAMSOC
 
 

Tag:
 ភ្លើងគប់
 ហោ សារុន
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com