អន្តរជាតិ
អាមេរិកបញ្ជូនរ៉ុក្កែតបាញ់ពីលើអាកាស Hydra-70 ជាលើកដំបូងទៅអ៊ុយក្រែន
04, May 2023 , 9:56 am        
រូបភាព
អាមេរិក នៅថ្ងៃទី៣ ខែឧសភាបានប្រកាសថា ខ្លួននឹងបញ្ជូនកញ្ចប់ជំនួយយោធាថ្មីមួយទៀត សម្រាប់អ៊ុយក្រែនដែលមានទំហំ ៣០០ លានដុល្លារ។ ក្នុងកញ្ចប់នោះ អាម៉េរិក នឹងផ្តល់រ៉ុក្កែតបាញ់ចេញពីយន្តហោះ Hydra-70 ជាលើកដំបូងទៅអ៊ុយក្រែន។

 
តាំងពីរុស្ស៊ីចាប់ផ្ដើមលុកលុយអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំ ២០២២ មក កញ្ចប់ជំនួយផ្នែកសន្តិសុខ និងយោធារបស់អាមេរិកឈានចូលកញ្ចប់លើកទី ៣៧ ហើយ បើគិតជាថវិកាមានរហូតដល់ ៣៥,៧ ពាន់លានដុល្លារ។
 
«អាមេរិក សម្ព័ន្ធមិត្ត និងដៃគូរបស់យើង នឹងឈររួបរួមជាមួយអ៊ុយក្រែនដរាបណាអ៊ុយក្រែនត្រូវការ»។ ប្រមុខការទូតអាមេរិក លោក អាន់តូនី ប្លីងខិន បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍មួយបែបនេះចេញនៅថ្ងៃទី៣ ខែឧសភា ខណៈប្រកាសពីកញ្ចប់ជំនួយខាងលើដែលមានតម្លៃ ៣០០ លានដុល្លារ។
 
ទន្ទឹមនេះ ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត Hydra-70 ដែលរួមក្នុងកញ្ចប់ជំនួយអាមេរិកសម្រាប់អ៊ុយ ក្រែនជាលើកដំបូងនឹងជួយឱ្យក្រុងកៀវបំបាក់កម្លាំងកងទ័ពជើងគោករុស្ស៊ី ខណៈរុស្ស៊ីមាន គម្រោងវាយលុកក្នុងខែឧសភានេះ។ 
 
ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត Hydra-70 ជាគ្រាប់រ៉ុក្កែតបាញ់តាមអាកាស ដែលផលិតដោយ ក្រុមហ៊ុនសាជីវកម្មអាកាសចរណ៍ និងការពារជាតិអាមេរិក General Dynamics Corp​ ។ គ្រាប់រ៉ុក្កែត ជាធម្មតាត្រូវបានបាញ់ចេញពីផ្នែកដែលភ្ជាប់ទៅនឹងយន្តហោះ ដើម្បីផ្តល់ការគាំទ្រ ដល់កងទ័ពជើងគោក។
 
កញ្ចប់នេះក៏រួមបញ្ចូលផងប្រព័ន្ធអាវុធប្រឆាំងរថក្រោះ AT-4 និង Carl Gustaf, មីស៊ីលប្រឆាំងរថក្រោះ TOW, កាំភ្លើងត្បាល់ជាច្រើនទំហំ និងប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័តខ្ពស់ (HIMARS) ។ ការរុះរើគ្រឿងបរិក្ខារ និងរថយន្តដឹកទំនិញក៏ជាផ្នែកនៃកញ្ចប់ជំនួយក៏ដូចជា ឧបករណ៍វិនិច្ឆ័យដើម្បីថែទាំយានយន្តទាំងនោះផងដែរ៕ 
 

Tag:
 អាម៉េរិក
  អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com