កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
មេដាយមាសទី​៥​ប្រចាំថ្ងៃពីគុនខ្មែរ! ឡៅ ចិត្រា ឈ្នះ​វៀតណាម​លើទម្ងន់​៦៧គីឡូក្រាម
10, May 2023 , 5:08 pm        
រូបភាព
ដោយ:
 ឡៅ ចិត្រា បានយកឈ្នះគូប្រជែងវៀតណាម Chau Dat Nguyen នៅវគ្គផ្តាច់ព្រ័ត្រក្នុងទម្ងន់៦៧គីឡូក្រាម​ដើម្បីក្លាយជាម្ចាស់មេដាយមាស​ទី៥ប្រចាំថ្ងៃទី១០ ខែឧសភា នេះ ពីកីឡាគុនខ្មែរ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម​លើកទី​៣២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ចិត្រា បាន​ផ្តួល Chau Dat ឱ្យដួលនៅចុងទឹកទី៣តែម្តង។

កាលពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ចិត្រា យកឈ្នះកីឡាករម៉ាឡេស៊ី Athachai Saiphawat Kiang នៅត្រឹមទឹកទី១។ កីឡាករ​៤រូបទៀតដែលបានឈ្នះមេដាយមាសជាបន្តបន្ទាប់រួមមាន ភុន ពិសិដ្ឋ, ម៉ាប់ ធារ៉ា, ខាំ ខ្លានាង និង ហ៊ឹម គឹមរៀង រីឯកីឡាការិនី សំ សំណាង បាន​មេដាយ​ប្រាក់៕

 



© រក្សាសិទ្ធិដោយ thmeythmey.com