កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ អត្តពលិកកម្ពុជា ២ក្រុម ត្រូវប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជាមួយម៉ាឡេស៊ី និងថៃ
11, May 2023 , 7:59 am        
រូបភាព
អត្តពលិកជម្រើសជាតិកម្ពុជា ២ក្រុម ត្រូវប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយថៃ និងម៉ាឡេស៊ី នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នាថ្ងៃទី១១ ឧសភា នៅពហកីឡដ្ឋានជាតិអូឡាំពិក។



កីឡាការិនី វង ចន្ថា ,កីឡាករ ស៊ិន វង្ស និង យឹម សុភ័ណ្ឌ ត្រូវជួបជាមួយក្រុមថៃ មាន Panukorn Peoksanit , Phongsakron Ainpu និង Piyamart Prapassorn លើវិញ្ញាសាចម្រុះបុរស២ និងស្រី១នាក់។ ក្រុមជម្រើសជាតិកម្ពុជា ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រោយឈ្នះ ហ្វីលីពីន ១៣-៣។
 
ដោយឡែកកីឡាករ សៀង វណ្ណា , កីឡាការិនី កែវ សុវណ្ណា , និង វណ្ណ ម៉ូនីកា ត្រូវតទល់ជាមួយក្រុមម៉ាឡេស៊ី មាន Mohamad Muiz Ezham Hohd Rizan, Nur Thahira Tasnim Abdul Aziz និង Sharifah Afiqah Farzana Syed Ali លើវិញ្ញាសាចម្រុះបុរស១ និងស្រី២នាក់។ ក្រុមជម្រើសជាតិកម្ពុជា បានយកឈ្នះលើមីយ៉ាន់ម៉ា។

កាលពីថ្ងៃទី៩ ឧសភា ប៉េតង់កម្ពុជា បានមេដាយប្រាក់៤ និងសំរឹទ្ធ១គ្រឿង ។  
 

Tag:
 ប៉េតង់
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com