កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ ប៉េតង់កម្ពុជាបន្តចាញ់វគ្គផ្តាច់ព្រ័ត្រលើកទី៥ ដោយក្រុមបុរស២នារី១ ចាញ់ក្រុមឡាវ
11, May 2023 , 4:07 pm        
រូបភាព
ក្រុម​ប៉េតង់កម្ពុជាបន្ត​ខកចិត្តជាលើកទី៥នៅវគ្គផ្តាច់ព្រ័ត្រ ដោយ​បាន​ចាញ់ក្រុមឡាវ ១៣-៥លើវិញ្ញាសាវាយគូចម្រុះ បុរស២ នារី១ នាថ្ងៃទី១១ ខែឧសភានេះ។ នេះជាមេដាយប្រាក់​លើកទី​៥របស់កម្ពុជា​ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី​៣២។
 
ការប្រកួតនៅពហុកីឡដ្ឋានជាតិអូឡាំពិក កីឡាការិនី វង ចន្ថា កីឡាករ ស៊ិន វង់ និងកីឡាករ យឹម សុភ័ណ្ឌ បានទទួលជ័យជម្នះ ១៣-៣ លើក្រុមម៉ាឡេស៊ី, ឈ្នះក្រុមហ្វីលីពីន ១៣-៣។ ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កម្ពុជា បន្តយកឈ្នះថៃ ១៣-៨។
 
សម្រាប់វិញ្ញាសាវាយគូចម្រុះ ៣ទល់៣ (បុរស២នារី១) នេះ  ឡាវ បានមេដាយ​មាស កម្ពុជាបានមេដាយប្រាក់ ខណៈថៃ និងម៉ាឡេស៊ី បានមេដាយសំរឹទ្ធស្ទួន។

សូមបញ្ជាក់ថា ប៉េតង់កម្ពុជាឈានដល់វគ្គ​ផ្តាច់ព្រ័ត្រ​៥វិញ្ញាសា ប៉ុន្តែ​របូតមេដាយមាស​៣ទៅឡាវ និងមាស២ទៅថៃ៕


 

© រក្សាសិទ្ធិដោយ thmeythmey.com