កីឡាជាតិ
ជាតិ
ក្រោយរិះគន់រឿងរៀបចំ ស៊ីហ្គេម លោក ស ឡុងដេត សុំទោស ហើយសុំចូល CPP
13, Jun 2023 , 2:18 pm        
រូបភាព
ដោយ: ថ្មីៗ
លោក ស ឡុងដេត មន្ត្រីម្នាក់របស់គណបក្សភ្លើងទៀន តាមរយៈឃ្លីបវីដេអូមួយ បានចេញសារសុំទោសសម្តេច ហ៊ុន សែន និងប្រកាសចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដោយផ្តាច់ខ្លួនពីលោក សម រង្ស៊ី។

 
ក្រុមអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា រួមទាំងមន្ត្រីកីឡា ក៏ដូចជាអ្នករៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា បានចេញសារថ្កោលទោសលោក ស ឡុងដេត ជាបន្តបន្ទាប់ ក្រោយពេលដែលមន្ត្រីបក្សប្រឆាំងរូបនេះ រិះគន់ទាក់ទងនឹងការរៀបចំស៊ីហ្គេម និងប៉ារ៉ាហ្គេមថា ជារឿងក្លែងក្លាយ ដោយមិនបានបង្ហាញពីវប្បធម៌ប្រពៃណី និងចាយលុយឥតប្រយោជន៍។
 
ក្រោយរលកនៃការរិះគន់ លោក ស ឡុងដេត បានចេញមុខតាមឃ្លីបវីដេអូ ដើម្បីសុំទោសសម្តេច ហ៊ុន សែន ហើយសុំលាឈប់ពីសមាជិកគណៈកម្មាធិការនាយក និងលាឈប់ពីសមាជិក ប្រតិបត្តិគណបក្សភ្លើងទៀន និងសុំផ្តាច់ខ្លួនពីលោក សមរង្ស៊ី តទៅ ហើយសុំចូលរួម ជាមួយគណបក្សប្រជាជនកម្ពុជា។
 
«ដោយដឹងនូវកំហុស លោក ស ឡុងដេត បានធ្វើការសុំទោសដូចមានក្នុងវីដេអូនេះ។ ដោយសាមុីខ្លួនបានដឹងកំហុស និងបានសុំទោសជាសាធារណៈ ខ្ញុំស្នើសុំដល់ ក្រសួងយុត្តិធម៌ ធ្វើការជាមួយដើមបណ្តឹង និងតុលាការដើម្បីបញ្ចប់រឿងក្តីនេះតាមនិតិវិធីដែលអាចធ្វើទៅបានដូចជាការដកពាក្យបណ្តឹងឬលើកលែងការចោទប្រកាន់»។ សម្តេច ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះលើបណ្តាញតេឡេក្រាម៕
 

© រក្សាសិទ្ធិដោយ thmeythmey.com