ជាតិ
ព័ត៍មានសុខភាព
សុខភាព
សាក​ទើប​ដឹង ! ងាយ​ៗ​ពេល​អ្នកមាន​បញ្ហា​ស្រវាំងភ្នែក
23, May 2024 , 6:59 am        
រូបភាព
ដោយ​ផ្អែក​លើ​គ្រូពេទ្យ​ឯកទេស​ភ្នែក (optometrist) ស្រវាំងភ្នែក​គឺជា​លក្ខខណ្ឌ​មួយ​ដែល​កើត ឡើង​នៅ​ពេល​ដែល​ភ្នែក​របស់​អ្នក​បាន​បាត់បង់​ភាព​ច្បាស់​នៃ​ចក្ខុវិញ្ញាណ ហើយ​សាច់ដុំ​ភ្នែក​របស់​អ្នកមាន​ភាព​តឹង​រ៉ាំរ៉ៃ​។ នៅ​ដំណាក់កាល​នេះ​អ្នក​នឹង​មាន​អារម្មណ៍​ថា​រលាក​នៅ​លើ​ភ្នែក​ទាំង​ពីរ​ឈឺក្បាល​ជា​ខ្លាំង និង​រមាស់​។

 
នៅ​ទី​នេះ​ក៏​មាន​វិធី​ធម្មជាតិ និង​សាមញ្ញ​ដែល​អ្នក​អាច ប្រើ​ដើម្បី​អោយ​ចក្ខុវិញ្ញាណ​បាន​ច្បាស់​មក​វិញ​។ វិធី​ទាំងនោះ​មាន​ដូច​ជា​៖
 
នៅ​ពេល​ដែល​អ្នកធ្វើការ​ជាមួយ​កុំព្យូទ័​រយៈពេល​យូរ

•​ ​ចំនាយ​៥​នាទី​សម្រាក​ភ្នែក​បន្ទាប់​ពី​សម្លឹង​កុំព្យូទ័រ​១​ម៉ោង​។ សូម​ព្យាយាម​ដើម្បី​ផ្លាស់​ប្តូរ ការ​ផ្តោតអារម្មណ៍​របស់​អ្នក​នៅ​លើ​វត្ថុ​ផ្សេង​ទៀត​នៅ​ក្នុង​ចម្ងាយ​ផ្សេង​គ្នា​។
•​ ​សូម​ប្រាកដ​ថា​អ្នក​កំពុងធ្វើការ​នៅ​ក្នុង​កន្លែង​មាន​ពន្លឺ​បាន​ត្រឹមត្រូវ​។
•​ ​ធ្វើការ​ជាមួយ​ម៉ូនីទ័រ​LCD ជំនួស​អោយ​អេ​ក្រង់​CRT​។
•​ ​លៃ​តម្រូវ​ទីតាំង​នៃ​ម៉ូនីទ័រ​របស់​អ្នក​និង​កៅអី​របស់​អ្នក​ដើម្បី​ទទួល​បាន​ទីតាំង​សម្រាក និង​ជៀសវាង​ភ្នែក និង​រាង​កាយ​អស់កម្លាំង​ខ្លាំង​ពេ​ច​។
 
នៅ​ពេល​ដែល​អ្នក​នៅ​ឯ​ផ្ទះ

•​ ​ជៀសវាង​មើល​ទូរទស្សន៍​យូរ​ពេក​ដោយ​គ្មាន​ការ​សំរាក​ភ្នែក​សោះ​។
•​ ​មាន​ពេល​សម្រាប់​គេង​ដែល​អាច​ជួយ​កាត់​បន្ថយ​ការ​ប្រឹង​នៃ​ភ្នែក​របស់​អ្នក​។
ធ្វើ​លំ​ហាត់ប្រាណ​ភ្នែក​សាមញ្ញ​មួយ​ចំនួន​នៅ​ពេល និង​កន្លែង​ដែល​អ្នក​អាច​ធ្វើ​បាន​។
•​ ​ត្រដុស​ដៃ​របស់​អ្នក​អោយ​ក្តៅ ហើយ​បន្ទាប់​មក​ដាក់​បាតដៃ​របស់​អ្នក​នៅ​លើ​ភ្នែក របស់​អ្នក​។ មាន​អារម្មណ៍​ថា​ក្ដៅ និង​ទទួល​បានការ​សម្រាក​ដើម្បី​បន្ធូរ​ភាព​តានតឹង ទាំងអស់​។
•​ ​បង្វិល​គ្រាប់ភ្នែក​របស់​អ្នក​ឡើង​លើ និង​ចុះ​ក្រោម ជា​រាង​រង្វង់​រយៈពេល​ប្រាំ​នាទី បី​ទៅ​ប្រាំ​ដង​ក្នុង​មួយ​ថ្ងៃ​។
•​ ​ព្រិច​ភ្នែក​អោយ​បាន​ញឹកញាប់​ដើម្បី​រក្សា​ភ្នែក​របស់​អ្នក​អោយ​មាន​សំណើម​។ ការ​ព្រិច ក៏​នឹង​ជួយ​ផ្តោត​លើ​អ្វីមួយ​បាន​ប្រសើរ​ជាង​មុន​ផង​ដែរ​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com