ជាតិ
ពិធីរាប់បាត្រព្រះសង្ឃ១៦៨អង្គ នៅវត្តដំណាក់ ក្រុងសៀមរាប នាបុណ្យវិសាខបូជា
22, May 2024 , 3:59 pm        
រូបភាព
ដោយ៖ ថោង ប្រណី
 
សៀមរាប៖ ពុទ្ធបរិស័ទច្រើនកុះករ នាំគ្នាមករៀបចំពិធីរាប់បាត្រព្រះសង្ឃចំនួន១៦៨អង្គ នៅវត្តដំណាក់ ក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃទី២២ឧសភា ដែលជាពិធីបុណ្យវិសាខបូជា។ បើតាមការបញ្ជាក់របស់គ្រូអាចារ្យ ចំនួនព្រះសង្ឃ១៦៨អង្គនេះ (លេខខាងចុងពីរខ្ទង់) គឺ​សំដៅដល់ការប្ដូរពុទ្ធសករាជ២៥៦៧ ឈានចូល២៥៦៨ ដែលនឹងមកដល់នៅថ្ងៃស្អែក។



ដោយឡែក នាម៉ោង៤រសៀលនេះ ​នៅវត្តដំណាក់ នឹងមានក្បួនដង្ហែវិសាខបូជា ចេញពីវត្តផ្ទាល់ ទៅតាមវិថីសំខាន់ៗមួយចំនួនក្នុងក្រុងសៀមរាបផងដែរ។ 
 
វិសាខបូជា គឺជាបុណ្យដ៏ធំមួយ ក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកម្ពុជា បានចាត់ទុកជាបុណ្យជាតិ។ ជាងនេះទៀត  ប្រទេសជិត២០០ ដែលជាសមាជិកនៃអង្គការសហប្រជាជាតិ បានអនុម័តនិងទទួលស្គាល់ វិសាខបូជា ជាបុណ្យអន្តរជាតិ កាលពីឆ្នាំ១៩៩៩។  
 
ការប្រារព្ធពិធីបុណ្យវិសាខបូជា គឺដើម្បីរម្លឹកដល់ព្រឹត្តិការណ៍ដ៏ពិសេសចំនួន៣ ដែលទាក់ទងនឹងព្រះសមា្មសម្ពុទ្ធ។ ព្រឹត្តិការណ៍ទាំងនោះ គឺ ការប្រសូត ការត្រាស់ដឹង និងការចូលនិព្វាន៕ 
 


















© រក្សាសិទ្ធិដោយ thmeythmey.com