ជាតិ
អត្ថបទពាណិជ្ជកម្ម
ទទួលបានទឹកប្រាក់ត្រលប់ ៥% ជាមួយកាតឥណពន្ធ AMK UnionPay
23, May 2024 , 10:02 am        
រូបភាព
ចាប់ពីថ្ងៃនេះ រហូតដល់ចុងខែមិថុនា លោកអ្នកអាចរីករាយជាមួយការចាយបានប្រាក់ត្រលប់ ៥% រាល់ពេលចាយតាមកាតឥណពន្ធ AMK UnionPay។ ទឹកប្រាក់ត្រលប់នេះ នឹងផ្ដល់ជូនម្ចាស់កាតឥណពន្ធ UnionPay ទាំងអស់ សម្រាប់រាល់ពេលចាយវាយបែបឌីជីថលទាំងក្នុងប្រទេសកម្ពុជា និងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ដូចជា ប្រ៊ុយណេ មីយ៉ាន់ម៉ា ទីម័រខាងកើត ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម និងកម្ពុជា។
 
រយៈពេលប្រូម៉ូសិន៖ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។
 
លក្ខន្ដិក៖
  • ទឹកប្រាក់ត្រឡប់ ៥% ឬធំបំផុតត្រឹម ៥ដុល្លារ
  • ទឹកប្រាក់ត្រឡប់ ៣០ដុល្លារ ក្នុងមួយកាត (១០ដុល្លារ ក្នុងមួយខែ)
  • សម្រាប់តែការទូទាត់តាមម៉ាស៊ីន (POS) និងគេហទំព័រអនឡាញ (Ecommerce)
  • ប្រូម៉ូសិននេះ គឺសម្រាប់តែការទូទាត់នៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍មានដូចជា៖ ប្រ៊ុយណេ មីយ៉ាន់ម៉ា ទីម័រខាងកើត ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម និងកម្ពុជា។
  • ទឹកប្រាក់ត្រឡប់ នឹងបញ្ចូលទៅក្នុងគណនីដោយស្វ័យប្រវត្តិនៅថ្ងៃធ្វើការបន្ទាប់
*លក្ខខណ្ឌផ្សេងៗ ត្រូវអនុវត្តន៍
ប្រសិនបើមានចម្ងល់ សូមទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជន តាមរយៈលេខ ០២៣ ២២០ ២០២/១៨០០ ២០០ ២០០ (ឥតគិតថ្លៃ) ឬហ្វេសប៊ុកផេក AMK អេ អឹម ខេ។
 
 
អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៤៧កន្លែង និងភ្នាក់ងារប្រមាណជិត ៧,០០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ បេសកកម្មរបស់ អេ អឹម ខេ គឺផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប ជាពិសេស ស្រ្តីនិងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន៕

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com