ជាតិ
ព័ត៍មានសុខភាព
សុខភាព
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីបន្លែដែលអាចជួយសម្អាតសរសៃឈាមរបស់អ្នក។ តើមានអ្វីខ្លះទៅ?
23, May 2024 , 10:59 pm        
រូបភាព
អ្នកគួរតែបរិភោគបន្លែបៃតងច្រើនដូចជាផ្ទី និងផ្កាខាត់ណាស់ខៀវជាដើម។ នៅក្នុងបន្លែពណ៌បៃតងមានផ្ទុកវីតាមីនសេខ្ពស់ និងសារធាតុជាច្រើនទៀតដែលអាចជួយជម្រះជាតិពុលចេញពីសរសៃឈាម។ ជាហេតុដែលធ្វើឲ្យសរសៃឈាមរបស់អ្នកមិនងាយកកស្ទះនោះឡើយ។



អ្នកក៏គួរតែពិសារពពួកត្រីដែរ ព្រោះក្នុងនោះមានផ្ទុកEPA និងDHAខ្ពស់ណាស់ ដោយអាចជួយការពារសរសៃឈាមរបស់អ្នកបានយ៉ាងល្អ។ ជាពិសេស ក៏អាចធ្វើឲ្យសរសៃឈាមរបស់អ្នកកាន់តែក្មេងដែរ។ ជាហេតុដែលធ្វើឲ្យសរសៃឈាមរបស់អ្នកមានសុខភាពល្អខ្លាំងណាស់។
 
អ្នកក៏គួរតែញ៉ាំពពួកគ្រាប់ធញ្ញជាតិផងដែរ ព្រោះក្នុងនោះមានសារធាតុជាច្រើនដែលអាចជួយការពារសរសៃឈាមរបស់អ្នកបានយ៉ាងល្អ។ ជាពិសេស វាក៏អាចជួយជម្រះជាតិពុលចេញពីសរសៃឈាមដោយធ្វើឲ្យអ្នកសរសៃឈាមមិនងាយកករឹងនោះទេ។ ដូចនេះ អាហារទាំងនេះអ្នកគួរតែបរិភោគឲ្យបានច្រើន ទើបមិនធ្វើសរសៃឈាមរបស់អ្នកប្រឈមនឹងគ្រោះថ្នាក់៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com