កីឡាជាតិ
ជាតិ
ផ្អែកលើបទពិសោធន៍ និងសមិទ្ធផល អត្តពលិកវាយសីកម្ពុជា នឹងដណ្ដើមមេដាយពីជើងឯកយុវជន នៅឡាវ
23, May 2024 , 8:59 pm        
រូបភាព
អត្ដពលិកវាយកម្ពុជា រូបពី NOCC
អត្ដពលិកវាយកម្ពុជា រូបពី NOCC
សហព័ន្ធកីឡាវាយសីកម្ពុជា បានបញ្ជូនអត្ដពលិក៨រូប ចូលរួមការប្រកួតវាយសីជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍ (Badminton Asia Southeast Asia Regional Junior Championships 2024) នៅប្រទេសឡាវ ដែលធ្វើឡើងចាប់ពីថ្ងៃទី២២-២៦ ខែឧសភា។ ផ្អែកលើបទពិសោធន៍ និងសមិទ្ធផលប្រកួតនានា លោក ជាម សុភា អគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជា ជឿជាក់ថា អត្ដពលិកកម្ពុជា នឹងដណ្ដើមបានមេដាយណាមួយក្នុងព្រឹត្តិការណ៍នេះ។



យោងទៅលើការផ្សាយរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កីឡាករ៤រូប កីឡាការិនី៤រូប និងគ្រូបង្វឹក២រូប ចូលរួមព្រឹត្តិការណ៍វាយជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២។ ព្រឹត្តិការណ៍នេះ មាន៥ប្រទេសចូលរួម ក្នុងនោះមាន៖ ម្ចាស់ផ្ទះ ឡាវ, ទីម័រខាងកើត, មីយ៉ាន់ម៉ា, ព្រុយណេ និងកម្ពុជា។ 
 
កម្ពុជា ធ្លាប់ធ្វើជាម្ចាសផ្ទះព្រឹត្តិការណ៍នេះ កាលពីឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ហើយឈ្នះមេដាយចំនួន១៤ ក្នុងនោះមាស១ ប្រាក់៦ និងសំរិទ្ធ៧។ សហព័ន្ធកីឡាវាយសីកម្ពុជា រំពឹងថាអត្ដពលិកកម្ពុជា អាចនឹងដណ្ដើមបានមេដាយមាសចំនួន២ ពីព្រឹត្តិការណ៍នេះ។
 
លោក ជាម សុភា បាននិយាយ ផ្អែកលើបទពិសោធន៍ និងការហ្វឹកហាត់ អត្ដពលិកកម្ពុជា អាចដណ្ដើមមេដាយបាន។ «ការហ្វឹកហាត់សព្វថ្ងៃនេះរបស់អត្តពលិកទាំង៨នាក់ កន្លងមកនោះបាន ដំណើរការល្អណាស់ទាំងកម្លាំងនិង កម្រិតបច្ចេកទេស។រាលខែគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូង ដែលមកស្ម័គ្រជួយសហព័ន្ធនោះតែងតែដាក់ឲ្យកីឡាករ ទាំងនោះប្រកួតគ្នាដើម្បីវាស់ស្ទង់សមត្ថភាពក្នុងការកែប្រែចំណុចខ្វះខាតមួយចំនួនឲ្យល្អប្រសើរឡើង។ ផ្នែកលើប ពិសោធន៍  និងសមត្ថភាព នឹងទទួលបានមេដាយជាក់ជាមិនខាន។»។ អគ្គលេខាធិការរូបនេះ បាននិយាយដូច្នេះ៕

Tag:
 វាយសី
  ជាម សុភា
© រក្សាសិទ្ធិដោយ thmeythmey.com