ជាតិ
វីដេអូ
ព្រះសង្ឃវត្តចក ក្រុងសៀមរាប ប្រារព្ធពិធីបុណ្យវិសាខបូជាលើកដំបូង
24, May 2024 , 3:19 pm        
រូបភាព
ដោយ៖ ថោង ប្រណី  
 
សៀមរាប៖ ព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្តពោធិញ្ញាណអារញ្ញសោមនស្ស (វត្តចក) ដែលស្ថិតក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានរៀបចំក្បួនដង្ហែវិសាខបូជា ជាលើក​ដំបូង។ ​ ក្បួនដង្ហែ ​បុណ្យវិសាខបូជា កាលពីថ្ងៃទី២២ ខែឧសភា របស់វត្តចកនេះ មានការ​​ចូលរួម​ពីព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស រួមពុទ្ធបរិស័ទប្រមាណជាង​៧០០​នាក់​។ ក្បួនដង្ហែនេះ ចេញដំណើរពីវត្តចក ឆ្ពោះទៅផ្សារជ័យ និងបន្តដំណើរតាមផ្លូវក្រវាត់ក្រុង ដល់ផ្លូវបំបែកជាបួន ទៅសាកលវិទ្យាល័យបៀលប្រាយ រួចបត់ឆ្ពោះមកកាន់វត្តចកវិញ។

 
សូមអញ្ជើញទស្សនាវីដេអូខ្លីខាងក្រោមនេះ៖

 

© រក្សាសិទ្ធិដោយ thmeythmey.com