ជាតិ
វីដេអូ
អ្នកសារព័ត៌មាន មកទស្សនកិច្ចនៅភ្នំបូកគោដើម្បីផ្សព្វផ្សាយវិស័យទេសចរណ៍
29, May 2024 , 4:27 pm        
រូបភាព
ដោយ៖ អ៊ុត រស្មី និង ហេង ស្រីលីន
 
កំពត៖ ក្លិបអ្នកកាសែតកម្ពុជា បានរៀបចំដំណើរទស្សនកិច្ចទៅភ្នំបូកគោខេត្តកំពត ដោយមានការចូលរួមពីអ្នកសារព័ត៌មានជាតិចំនួន២៩ស្ថាប័ន ដើម្បីជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍ ចាប់ពីថ្ងៃទី២៨-៣០ ឧសភា ឆ្នាំ២០២៤។ ក្នុងដំណើរទស្សនកិច្ចរយៈ ២យប់ ៣ថ្ងៃនេះ ក្រុមអ្នកសារព័ត៌មាន នឹងទៅទស្សនានៅទីតាំងទេសចរណ៍សំខាន់ៗ នៅឧទ្យានជាតិព្រះមុនីវង្ស ដែលជារមណីយដ្ឋានបែបវប្បធម៌ ធម្មជាតិ និងជំនឿ។

គួរជម្រាបថា នៅថ្ងៃទី ២៨-៣០ ខែឧសភា ក្លិបអ្នកកាសែតកម្ពុជា បានដឹកនាំអ្នកសារព័ត៌មានជិត៣០ស្ថាប័ន ធ្វើដំណើរទស្សនកិច្ចទៅភ្នំបូកគោខេត្តកំពត ដើម្បីជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍ និងសក្ដានុពលនៃការអភិវឌ្ឍក្រុងបូកគោ។

 

© រក្សាសិទ្ធិដោយ thmeythmey.com