ជាតិ
ទិវាកុមារអន្តរជាតិ៖ លោក ហ៊ុន ម៉ានី រៀបចំខួបកំណើតឱ្យកុមារ៥៥០នាក់ នៅអង្គការផ្ទះបាយកុមារ
01, Jun 2024 , 3:29 pm        
រូបភាព
លោក ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពូជា​ រៀបចំ​ខួបកំណើតឱ្យកុមារនៅអង្គការផ្ទះបាយកុមារ។ រូបភាពពី​ស.ស.យ.ក.។
លោក ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពូជា​ រៀបចំ​ខួបកំណើតឱ្យកុមារនៅអង្គការផ្ទះបាយកុមារ។ រូបភាពពី​ស.ស.យ.ក.។
ភ្នំពេញ៖ នៅថ្ងៃទិវាកុមារអន្តរជាតិ ១មិថុនារៀងរាល់ឆ្នាំ  លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំកម្មវិធីខួបកំណើតរួម សម្រាប់កុមារា កុមារី នៅអង្គការផ្ទះបាយកុមារចំនួន ៥៥០នាក់។ បើតាមប្រធាន ស.ស.យ.ក.រូបនេះ ការចូលរួមចំណែកក្នុង អង្គការផ្ទះបាយកុមារ គឺជាផ្នែកមួយនៃបេសកកម្មរយៈពេល៤៥ឆ្នាំ របស់ស.ស.យ.ក.។


 
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងសមាជិក ស.ស.យ.ក. បានចូលរួមអបអរខួបកំណើតរួមគ្នាដល់កុមារចំនួន៥៥០នាក់ ដែលរស់នៅក្រោមការមើលថែទាំ របស់អង្គការផ្ទះបាយកុមារ នាឱកាសទិវាកុមារអន្តរជាតិ។ ប្រធាន ស.ស.យ.ក. ក៏បានផ្តល់សម្ភារៈប្រើប្រាស់ចាំបាច់ និងចំណីអាហារមួយចំនួន ជូនកុមារទាំងនោះដែរ។


 លោក ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពូជា​ រៀបចំ​ខួបកំណើតឱ្យកុមារនៅអង្គការផ្ទះបាយកុមារ។ រូបភាពពី​ស.ស.យ.ក.។
 
«ការចូលរួមចំណែកក្នុងអង្គការផ្ទះបាយកុមារ គឺជាផ្នែកមួយនៃបេសកកម្មរយៈពេល ៤៥ ឆ្នាំ របស់ស.ស.យ.ក. ដែលយើងខិតខំប្រឹងប្រែង រួមចំណែក លះបង់ និងដឹកនាំចលនាតែមួយដើម្បីកិច្ចការងារសង្គម»។ លោក ហ៊ុន ម៉ានី បានលើកឡើងក្នុងកម្មវិធីខួបកំណើតរួមនេះបែបនេះ មុននឹងបន្តសន្យា ជួបពួកគេ ឱ្យបានយ៉ាងហោចណាស់ ២ដងក្នុងមួយឆ្នាំ  គឺក្នុងថ្ងៃទិវាសិទ្ធកុមារអន្តរជាតិ និងទិវាបុណ្យណូអែល។
 
លោក ហ៊ុន ម៉ានី លើកទឹកចិត្ត ឱ្យកុមារអង្គការផ្ទះបាយកុមារ ត្រូវតស៊ូ និងខិតខំប្រឹងប្រែងបន្តដំណើរឆ្ពោះទៅមុខដោយក្តីសង្ឃឹម  ដើម្បីភាពជោគជ័យក្នុងជីវិត និងកុំមើលរំលងការថែទាំសុខភាព។ លោកប្រធាន ស.ស.យ.ក. ក៏មិនភ្លេចលើកសរសើរឆន្ទៈ និងការលះបង់ របស់ លោក ង៉ូវ ឈីវ ប្រធានអង្គការផ្ទះបាយកុមារ នៅក្នុងកិច្ចប្រឹងប្រែងជួយគាំទ្រកុមារកម្ពុជាផងដែរ៕

 លោក ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពូជា​ រៀបចំ​ខួបកំណើតឱ្យកុមារនៅអង្គការផ្ទះបាយកុមារ។ រូបភាពពី​ស.ស.យ.ក.។


លោក ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពូជា​ រៀបចំ​ខួបកំណើតឱ្យកុមារនៅអង្គការផ្ទះបាយកុមារ។ រូបភាពពី​ស.ស.យ.ក.។

 

Tag:
 ទិវាកុមារអន្តរជាតិ
  ហ៊ុន ម៉ានី
© រក្សាសិទ្ធិដោយ thmeythmey.com