ជាតិ
ព័ត៍មានសុខភាព
សុខភាព
ពិតទេ! ស្ត្រេ​ស​អាច​ធ្វើ​ឲ្យ​កើត​ជំងឺ​ទឹកនោមផ្អែម​ដែរ​ទេ ?
07, Jun 2024 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​ភាគច្រើន​ជឿ​ថា ទម្រង់​មួយ​ចំនួន​នៃ​ស្ត្រេ​ស​ធ្វើ​អោយ​ពួក​គេ​កើត​ជំងឺ​ទឹកនោមផ្អែម​។ តាម​ការ​ពិត វា​ពិតជា​បែប​នោះ​មែន​។ ជំ​ង​ទឺ​ក​នោម​ផ្អែម​របស់​ពួក​គេ​កើត​មាន​ភ្លាម​ៗ​ក្រោយ​ពី​មាន​គ្រោះថ្នាក់​ចរាចរណ៍ លែងលះ ឬ​ក្រោយ​ពី​បណ្តេញ​ចេញពី​ការងារ​។ មាន​ហេតុផល​ច្រើន​ណាស់​ដែល​ថា ការ​ប៉ះទង្គិច​ខាង​ផ្លូវចិត្ត​ទាំងនេះ និង​ព្រឹត្តិការណ៍​ធ្វើ​អោយ​មាន​ភាព​តានតឹង​ខ្លាំង អាច​ធ្វើ​អោយ​ជំងឺ​ទឹកនោមផ្អែម​កើត​មាន ។

 
ចូរ​ស្រមើស្រមៃ​ថា អ្នកមាន​ហ្សែ​ន​តំនរ​ពូជ​សម្រាប់​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​។ចូរ​ចង​ចាំ​ថា ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ កោសិការ​ជា​ច្រើន​ដែល​មាន​នាទី​បង្កើត​អាំង​សុ​យ​លី​ន​ត្រូវ​បាន​ឈប់​ធ្វើការ​ល្អ​ដូច​មុន​ទៀត​ហើយ​។ មាន​សារធាតុ​មួយ​ប្រភេទ​ឈ្មោះ​ថា Amyloid វា​ទៅ​កកកុញ​នៅ​ខាងក្នុង​កោសិការ​ទាំងនោះ ហើយ​យូរ​ៗ​ទៅវា​នឹង​ធ្វើ​អោយ​ការ​ផលិត​អាំង ស៊ុ​យ លី​ន កាន់តែ​តិច​ទៅ​ៗ​។
 
អ្នក​អាច​នៅ​មាន​អារម្មណ៍ល្អ និង​កម្រិត​គ្លុយកូស​ក្នុង​ឈាម​របស់​អ្នក​ក៏​ធម្មតា​ដែរ ទោះបីជា​អ្នក​កំពុង​តែ​ផលិត​អាំង​ស៊ុ​យ​លី​ន​បាន តិច​ជាង​ធម្មតា ក៏​ដោយ អ្នក​នៅ​តែ​ធ្វើ​បាន​គ្រប់គ្រាន់​ក្នុង​ការ​រក្សា​គ្លុយកូស​ចេញពី​ចរន្តឈាម​ចូល​កោសិការ​បាន​ដដែល​។ ឥឡូវនេះ ប្រសិនបើ​អ្នក​ពិត ជា​ស្ត្រេ​ស​មែន រា​ង្គ​កាយ​របស់​អ្នក​នឹង​ឆ្លើយ​តប​មក​វិញ​តាម​រយៈ​ការ​បញ្ចេញ Adrenaline, Cortisone (Steroid Hormone), Glucagon និង​អ័រម៉ូន​លូតលាស់​ក្នុង​កម្រិត​មួយ​ខ្ពស់​។ អ័រម៉ូន​ទាំងនេះ​ធ្វើ​អោយ​អាំង​ស៊ុ​យ​លី​ន​ពិបាក​ក្នុង​ការ​បំពេញ​មុខងារ​របស់​វា​ខ្លាំង​ណាស់​។ ដូច្នេះ​ស្ថិត ក្នុង​ចំនុច មួយ​នេះ ក្នុង​ចំនោម​អាំង​ស៊ុ​យ​លី​ន​ដែល​អ្នក​ផលិត​បាន​មិន​ទាន់​គ្រប់គ្រាន់​ទេ​។
 
កម្រិត​គ្លុយកូស​ក្នុង​ឈាម​របស់​អ្នក​ឡើង​ខ្ពស់​។ អ្នក​ចាប់ផ្តើម​មាន​អារម្មណ៍​អស់កម្លាំង ស្រេកទឹក និង​ចេះ​តែ​ឈឺ ។ បើ​អ្នក​ទៅ​អោយ​គ្រូពេទ្យ ពិនិត្យ​គេ​នឹង​ថា អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​ហើយ​។
 
ទំនាក់ទំនង​ដ៏​ជិត​ស្និទ្ធ​រវាង​សកម្មភាព​ពោរពេញ​ទៅ​ដោយ​ភាព​តានតឹង និង​ការ​ចាប់ផ្តើម​កើត​ជំងឺ​ទឹកនោមផ្អែម​ធ្វើ​អោយ​វា​ហាក់បីដូចជា មូលហេតុ និង​ឥទ្ធិពល ដ៏​ច្បាស់លាស់​មួយ​។
 
តាម​ការ​ពិត ព្រឹត្តិការណ៍​ពោរពេញ​ទៅ​ដោយ​ភាព​តានតឹង​ជា​ធម្មតា ធ្វើ​អោយ​ប្រឈម​ទៅ នឹង​ការ ពិត​មួយ ដែល​រា​ង្គ​កាយ​របស់​អ្នក​មិន​អាច​ផលិត​អាំង​ស៊ុ​យ​លី​ន​ច្រើន​ទៅ​តាម​តម្រូវការ​នោះ​ទេ​។ រឿង​នេះ​កើតឡើង​ដូច​គ្នា​ជាមួយ នឹង​មនុស្ស ដែល​ត្រូវ​បាន​ធ្វើ​រោគវិនិច្ឆ័យ​ថា​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​១​ដែរ ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com