ជាតិ
៥ខែនេះ សមត្ថកិច្ចឃាត់ជនសង្ស័យគ្រឿងញៀនជាង៧៦០០នាក់
11, Jun 2024 , 8:59 pm        
រូបភាព
លោក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យ នៃអគ្គស្នងការនគរបាលជាតិ។ រូបពី ក្រសួងមហាផ្ទៃ
លោក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យ នៃអគ្គស្នងការនគរបាលជាតិ។ រូបពី ក្រសួងមហាផ្ទៃ
ភ្នំពេញ៖ គិតត្រឹមខែឧសភា កម្លាំងសមត្ថកិច្ច បង្ក្រាបគ្រឿងញៀនបាន៣០៧៨ករណី និងឃាត់ខ្លួនជនសង្ស័យបាន៧៦៥២នាក់។ នេះបើតាមការចេញផ្សាយរបស់ក្រសួងមហាផ្ទៃ។

 
លោក ឆាយ គឹមខឿន បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ៥ខែនេះ សមត្ថកិច្ចបានរឹបអូសគ្រឿងញៀន គ្រប់ប្រភេទបាន៣៤៧៥គីឡូក្រាម។ ក្នុងចំណោមករណីទាំងនេះ មានបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំ ចំនួន៣៨ករណី ហើយឃាត់ខ្លួនក្រុមមេបណ្ដាញគ្រឿងញៀន៦នាក់ រួមទាំងខ្សែបណ្ដាញពាក់ព័ន្ធចំនួន៨២នាក់។ 
 
ជាមួយគ្នានេះ កន្លែងកម្សាន្ត មានKTV និងក្លឹបកម្សាន្ត ចំនួន៧ទីតាំង ត្រូវបានបិទទ្វារ ដោយសារជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន។ កន្លែងកម្សាន្តទាំងនេះ គឺនៅរាជធានីភ្នំពេញ បន្ទាយមានជ័យ ព្រះសីហនុ កណ្តាល។ 
 
លោក ឆាយ គឹមខឿន បានចាត់ទុកប្រតិបត្តិការបង្ក្រាបគ្រឿងញៀនថា៖ «ជាវិធានការបង្រួមទីផ្សាយចែកចាយគ្រឿងញៀន ដើម្បីកាត់បន្ថយការប្រើប្រាស់ តាមបណ្ដាញកន្លែងកម្សាន្តផ្សេងៗ»។ បើតាមលោក គឹមខឿន វិធានការបង្ក្រាបបទល្មើសគ្រឿងញៀន នឹងបន្តជាប្រចាំ ដើម្បីការពារសន្តិសុខសង្គម៕ 
 

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com