ជាតិ
សេដ្ឋកិច្ច
ចិន បន្តនាំមុខគេក្នុងការវិនិយោគនៅកម្ពុជា ​
12, Jun 2024 , 2:39 pm        
រូបភាព
សកម្មភាពបំពេញការងាររបស់កម្មករ-កម្មការិនី នៅក្នុងរោងចក្រដេរកាបូបមួយកន្លែង ស្ថិតក្នុងខេត្តកំពង់ស្ពឺ។
សកម្មភាពបំពេញការងាររបស់កម្មករ-កម្មការិនី នៅក្នុងរោងចក្រដេរកាបូបមួយកន្លែង ស្ថិតក្នុងខេត្តកំពង់ស្ពឺ។
ដោយ៖ ជ ដារី 

​ភ្នំពេញ៖ គម្រោងវិនិយោគថ្មីចំនួន២៤​ និងគម្រោងពង្រីកផលិតកម្មចំនួន១​ ដែលមាន​ទុនសរុបជាង​២៤៦លានដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័ត កាលពីខែឧសភា​កន្លងទៅ។ គម្រោងវិនិយោគទាំងអស់នេះ អាចបង្កើតការងារបានប្រមាណ ១៥ ០០០កន្លែង​។

 
បើតាមសេចក្តីសេចក្តីប្រកាសព័ត៌មានរបស់ CDC ការវិនិយោគមកពីប្រទេសចិន គ្របដណ្តប់ ជិត៥០ភាគរយ នៃទុនវិយោគសរុប ឬស្មើនឹងប្រមាណ១២៣ដុល្លារ។ ចំណែកការវិនិយោគរបស់កម្ពុជា ឈរនៅលំដាប់ទី២ បន្ទាប់ពីចិន ដោយមានចំណែកទុនវិនិយោគចំនួន ៣០.៨០ភាគរយ ខណៈសិង្ហបុរីមាន ១០.១៥ភាគរយ។ ក្រៅពីនេះ មានទុនវិនិយោគមកពីប្រទេសអូស្ត្រាលី ២.៣៣ភាគរយ, វៀតណាម ២.២៩ភាគរយ, កូរ៉េ ២.០៥ភាគរយ, សេណេហ្គាល់ ២.០៣ភាគរយ និងសហរដ្ឋអាម៉េរិក ០.៦៣ភាគរយ។ 
 
ក្នុងចំណោមគម្រោងវិនិយោគដែលត្រូវបាន​ CDC អនុម័តនៅខែឧសភានោះ គម្រោងដែលមានភាពលេចធ្លោ រួមមាន​គម្រោង​អភិវឌ្ឍន៍ស្ថានីយអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ អានុភាព ៦០មេហ្គាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិស​នីខេត្តកំពង់ឆ្នាំង ​ដែលមានទុនវិនិយោគ​ជាង ៦៥លានដុល្លារ​។ 
 
គម្រោង​បង្កើតរោងចក្រស្ល និងកែច្នៃលោហធាតុ ដែលមានទីតាំងនៅ​ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគ​ជាង ២៦លានដុល្លារ។ គម្រោង​បង្កើតរោងចក្រផលិតបំពង់ទីបដែក ​​នៅ​ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគ​ជាង ១៦លានដុល្លារ។ គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម ដែលមានទីតាំង​នៅក្នុងតំបន់សេដ្ឋកិច្ច ពិសេស ជាំងស៊ូ ផ្លូវជាតិលេខ៦ ក្នុងទុនវិនិយោគចំនួន ២៥លានដុល្លារ៕

© រក្សាសិទ្ធិដោយ thmeythmey.com