ជាតិ
សេដ្ឋកិច្ច
កម្ពុជាបានចំណូលជាង១៦៤លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ ក្នុងរយៈពេល៥ខែ
13, Jun 2024 , 12:02 pm        
រូបភាព
រូបភាព៖ វិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា
រូបភាព៖ វិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា
កម្ពុជាទទួលបានចំណូលប្រមាណ១ ៦៤លានដុល្លារ ពីការលក់ជ័រកៅស៊ូ ១១០ ៧៧២តោន ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៤។ ចំណូលបានការនាំចេញនេះ កើនឡើង១២ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៣។



យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានកៅស៊ូ នៅថ្ងៃទី១២ ខែមិថុនា កម្ពុជាផលិតជ័រកៅស៊ូបានក្នុងរង្វង់ ១០៩ ៩៤៥ ៥តោន ក្នុងនោះបាននាំចេញ ១១០ ៧៧២តោន ដែលគិតជាទឹកប្រាក់ប្រមាណ ១៦៤ ៤៩០ ៦០០​ដុល្លារ។ តម្លៃបានពីការនាំចេញក្នុងរយៈពេល៥ខែនេះ កើនឡើង១២ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៣។ 
 
ដោយឡែក ក្នុងខែឧសភា កម្ពុជាទទួលបានចំណូលជិត ៤០លានដុល្លារពីការនាំចេញជ័រកៅស៊ូ ២៥ ៣៤៤តោន។ បច្ចុប្បន្ន ជ័រកៅស៊ូមានតម្លៃជាមធ្យម ១ ៤៨៥ដុល្លារក្នុងមួយតោន កើនឡើង៦៩ដុល្លារ ធៀបនឹងឆ្នាំមុន។ 
 
កម្ពុជាមានផ្ទៃដីកៅស៊ូសរុប ៤០៧ ១៧២ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រចំនួន ៣២០ ១៨៤ហិកតា ស្មើនឹង៧៩ភាគរយ និងផ្ទៃដីថែទាំចំនួន ៨៦ ៩៨៨ហិកតា ស្មើនឹង ២១ភាគរយ។ ផ្ទៃដីកៅស៊ូកសិឧស្សាហកម្មមាន ២២៦ ៨៤០ហិកតា ស្មើនឹង៥៦ភាគរយ និងផ្ទៃដីកៅស៊ូគ្រួសារមាន ១៨០ ៣៣២ហិកតា ស្មើនឹង ៤៤ភាគរយ៕
 
 
 
 
 

Tag:
 កសិកម្ម
  ជ័រកៅស៊ូ
  អគ្គនាយកដ្ឋានកៅស៊ូ
© រក្សាសិទ្ធិដោយ thmeythmey.com