កីឡាជាតិ
ជាតិ
អត្តពលិក៤ពាន់នាក់ រត់ពាក់កណ្ដាលម៉ារ៉ាតុនភ្នំពេញ ដើម្បីអបអរព្រះរាជពិធីចម្រើនព្រះជន្ម សម្ដេចម៉ែ
16, Jun 2024 , 3:20 pm        
រូបភាព
(ជួរក្រោម ពីឆ្វេងដៃ)លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ, លោក កុល ប៊ុនលី រដ្ឋលេខាធិការ នៃក្រសួងព្រះបរមរាជវាំង និងលោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) រួមជាមួយអត្តពលិកជ័យលាភីរត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុន ភ្នំពេញ-អន្តរជាតិ លើកទី១២ នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ នៅមុខព្រះបរមរាជវាំង។
(ជួរក្រោម ពីឆ្វេងដៃ)លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ, លោក កុល ប៊ុនលី រដ្ឋលេខាធិការ នៃក្រសួងព្រះបរមរាជវាំង និងលោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) រួមជាមួយអត្តពលិកជ័យលាភីរត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុន ភ្នំពេញ-អន្តរជាតិ លើកទី១២ នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ នៅមុខព្រះបរមរាជវាំង។
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានរៀបចំទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុន ភ្នំពេញ-អន្តរជាតិ លើកទី១២ នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ នៅមុខព្រះបរមរាជវាំង ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះជន្មគម្រប់ ៨៨ យាងចូល ៨៩ព្រះវស្សា។

 
ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុនភ្នំពេញនេះ ត្រូវបានរៀបចំជារៀងរាល់ឆ្នាំ ក្នុងគោលបំណងសំខាន់ៗជាច្រើន ជាពិសេសដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងផ្សព្វផ្សាយទីក្រុងភ្នំពេញទៅលើឆាកអន្តរជាតិ ឱ្យដូចជាផ្សព្វផ្សយព្រឹត្តិការណ៍ម៉ារ៉ាតុនធំៗ លើពិភពលោកផងដែរ ។ ម្យ៉ាងព្រឹត្តិការណ៍នេះ ក៏ជាការរួមចំណែកសប្បុរសធម៌ទៀតផង ដោយសារតែថវិកាដែលទទួលបានពីអ្នកចូលរួមព្រឹត្តិការណ៍នេះ NOCC នឹងបរិច្ចាគជូនទៅមន្ទីរពេទ្យកុមារ និងអង្គការមនុស្សធម៌នានា។



សម្រាប់ព្រឹត្តិការណ៍ឆ្នាំនេះ មានអ្នកចូលរួមរត់ ៤១១០នាក់ ក្នុងនោះមានអត្តពលិកអន្ដរជាតិ ចំនួន៦៨៨នាក់។ អត្ដពលិកជាតិ និងអន្ដរជាតិ រត់លើវិញ្ញាសាផផ្សេងៗ ដូចជា៖អត្តពលិករត់ ២១គីឡូម៉ែត្រ ចំនួន ៦៤៧នាក់, រត់ ១០គីឡូម៉ែត្រ ចំនួន ១,៨៧០នាក់, រត់ ៥គីឡូម៉ែត្រ ចំនួន ១៣៣៧នាក់ និងរត់កម្សាន្ត ២គីឡូម៉ែត្រ ចំនួន ២៥៦នាក់ ។ ក្នុងនោះអត្តពលិកជាតិចំនួន ៣,៤២២នាក់ និងអន្តរជាតិចំនួន ៦៨៨នាក់ ។
 
ក្នុងពិធីបើកទិវារត់ពាក់កណ្ដាលម៉ារ៉ាតុន ក្រោមអធិបតីភាពលោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) , លោក កុល ប៊ុនលី រដ្ឋលេខាធិការ នៃក្រសួងព្រះបរមរាជវាំង, លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និងលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា៕













Tag:
 (រត់ម៉ារ៉ាតុន
  ភ្នំពេញ-អន្តរជាតិ)
© រក្សាសិទ្ធិដោយ thmeythmey.com