ជាតិ
យុវជន៤នាក់ បង្កើតបណ្ណាល័យសាធារណៈនៅមាត់ទន្លេក្រុងកំពង់ចាម
16, Jun 2024 , 4:40 pm        
រូបភាព
ដោយ៖ ជៃ ភានិត
 
កំពង់ចាម៖ យុវជន៤នាក់ រួមគំនិតគ្នាចូលរួមជាសៀវភៅ បង្កើតបណ្ណាល័យសាធារណៈ ។ យុវជនទាំង៤បានដាក់ឈ្មោះ «តស់អាន» ដើម្បីឱ្យប្រជាជនខ្ចីសៀវភៅអាន ដោយមិនគិតថ្លៃ និងអាចខ្ចីអាននៅផ្ទះបាន។

 
កញ្ញា នន់ មន្នីរតនា និស្សិតឆ្នាំទី៣ និងជាសមាជិកក្រុម បានប្រាប់ថា ការបង្កើតបណ្ណាល័យសៀវភៅនៅទីនេះ មានរយៈពេល ៧ខែមកហើយ ។ បច្ចុប្បន្ន សៀវភៅទាំងរបស់សមាជិកក្រុម និងអ្នកឧបត្ថម្ភ មានប្រមាណ ៦០០ក្បាល។ សៀវភៅទាំងនេះ ត្រូវបានដាក់តាំងមាត់ទន្លេក្រុងកំពង់ចាម រៀងរាល់ល្ងាចសៅរ៍-អាទិត្យ ចាប់ពីម៉ោង ៥ល្ងាចដល់ ៨យប់ ។ និស្សិតវ័យ២១ឆ្នាំរូបនេះ បានបញ្ជាក់ថា ប្រសិនបើមានអ្នកចង់ឧបត្ថម្ភសៀវភៅ ពួកគាត់រីករាយទទួល ដើម្បីមានសៀវភៅជាច្រើន៕ 
 










Tag:
 (ព័ត៌មានរូបភាព
 បណ្ណាល័យ
  សៀវភៅ)
© រក្សាសិទ្ធិដោយ thmeythmey.com