ជាតិ
ភេសជ្ជៈប៉ូវកម្លាំងផោវើរេម (Powaram) ទទួលបានពានរង្វាន់មាស Monde Selection ឆ្នាំ២០២៤
28, Jun 2024 , 8:31 pm        
រូបភាព
ថ្មីៗនេះ ភេសជ្ជៈប៉ូវកម្លាំងផោវើរេម (Powaram) ដែលលេចវត្តមាននៅក្នុងទីផ្សារប្រទេសកម្ពុជា ត្រូវបានផ្តល់នូវពានរង្វាន់មាស Monde Selection ឆ្នាំ២០២៤ នាទីក្រុងវីយ៉ែន សាធារណរដ្ឋអូទ្រីស។ ការផ្តល់ជូន និងនិតីវិធីពិនិត្យវិនិច្ឆ័យដ៏ស្វិតស្វាញនេះ ប្រព្រឹត្តិស្របទៅតាមស្ដង់ដាប្រកួតប្រជែងលំដាប់ថ្នាក់ពិភពលោក បន្ទាប់ពីផលិតផលភេសជ្ជៈប៉ូវកម្លាំងមួយនេះទើបតែបានចាប់ផ្ដើមបោះជំហាននៅលើទីផ្សារត្រឹមតែរយៈពេលប្រាំបីខែប៉ុណ្ណោះនៅលើទីផ្សារកម្ពុជា។



ពានរង្វាន់លំដាប់ថ្នាក់ពិភពលោកមួយនេះសរបញ្ជាក់ឲ្យឃើញពីគុណភាពដ៏ប្រណិតល្អអស្ចារ្យ ជាមួយនិងការប្តេជ្ញាចិត្តក្នុងការរក្សាគុណភាពកម្រិតខ្ពស់បំផុតនៅក្នុងសង្វាក់ផលិតកម្ម រសជាតិដ៏ឆ្ងាញ់ពិសា និងប្រសិទ្ធភាពរបស់ផលិតផល។ ភេសជ្ជៈប៉ូវកម្លាំងផោវើរេម (Powaram)  សម្បូរទៅដោយគ្រឿងផ្សុំពិសេសៗជាច្រើនមុខដូចជាវីតាមីន B3, B5, B6, និង B12 ព្រមទាំងមានជីងកូ ប៊ីឡូបា (Ginkgo Biloba) ដែលល្អបំផុតក្នុងការជំនួយដល់សមត្ថភាពមុខងារខួរក្បាលផ្សេងៗ។

ភេសជ្ជៈប៉ូវកម្លាំង Powaram បង្កើនថាមពល ជំនួយខួរក្បាលអារម្មណ៏ស្រស់ស្រាយ និងជំនួយស្មារតីដើម្បីទទួលយកអានុភាពឆ្ពោះទៅជោគជ័យ៕

FB Page: https://www.facebook.com/PowaramEnergyDrink​​







(អត្ថបទពាណិជ្ជកម្ម) 

© រក្សាសិទ្ធិដោយ thmeythmey.com