ជាតិ
​បច្ចេកវិទ្យា
ការ ​Search​ ប្រើ​​សមាសភាព​​ថ្មី​ និង ​attachment​ support​ ក្នង ​Gmail​ Google ​អាប់​​ដេ​ត​
21, Dec 2014 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ
កម្មវិធីថ្មីៗរបស់ ក្រុមហ៊ុន Google បាន Update ជា​បន្តបន្ទាប់​លឿន​គ្មាន​ក្រុមហ៊ុន​ណា​ដូច។ ថ្មីៗនេះ Drive app ត្រូវបាន Update លើ​ឧបករណ៍ iOS និង  Android ដើម្បីឱ្យ​ការប្រើប្រាស់​លើ cloud កាន់​តែមាន​ប្រសិទ្ធភាព។



ការ Update ចុងក្រោយ​របស់ Google  អ្នក​ប្រើ Android អាច Search រក​ឯកសារ​ក្នុង Drive ពី Google app ។ ឧទាហរណ៍​ថា អ្នក​អាច​និយាយថា “  OK, Google- search for holiday letter on Drive” ដើម្បី​ទទួលបាន​ឯកសារ​ដោយ​មិនចាំបាច់​បើក​កម្មវិធី និង​វាយ​ពាក្យ​ទេ។ ប្រហាក់ប្រហែលគ្នា​ដែរ អ្នក​ប្រើ iPhone  និង  iPad អាចធ្វើ​ការបញ្ចូល Drive ជាមួយ​កម្មវិធីផ្សេងៗទៀត។ សម្រាប់​ការ Update ចុងក្រោយ​នេះ អ្នក​អាច Add រូបភាព ឯកសារ និង​អ្វី​ផ្សេងទៀត​លើ Drive ដោយ Upload រាល់​មាតិកា​ពី​កម្មវិធី  iOS apps ។

 Google Drive group លើ Google Plus ដែលមាន  Android update នឹងដាក់​ឱ្យមាន​ដំណើរ​ការ​នៅ​សប្តាហ៍​ក្រោយ នៅពេលដែល​កម្មវិធី iOS app មាន​លើ  App Storeមុន។
រឿង​មួយ​ផ្សេងទៀត ក្រុមហ៊ុន Google បានប្រកាស​ពី​ការផ្ញើរ​ឯកសារ​ដោយផ្ទាល់​ពី Google Drive ជា Gmail attachment បាន​យ៉ាង​មាន​សុវត្ថិភាព។

 ដំបូង​អ្នក​គ្រាន់តែ​អាច​ផ្ញើរ link ទៅ File ក្នុង email ហើយ File នោះ​មាន​ដំណើរការ​លុះត្រាតែ​អ្នកទទួល​ប្រើ Gmail account។ មួយទៀត File ចាស់​គ្មាន​ដំណើរការ​ទេ ក្រោយពី​អ្នក​បាន​លុប​វា​នៅ​ទីតាំង​ផ្សេងទៀត​ដែល​មិន​ពាក់ព័ន្ធ​ក៏ដោយ។ ពេលនេះ​អ្នក​អាច​ផ្ញើរ non-Google files លើ Drive ដោយផ្ទាល់​គ្រាន់តែ click លើ ‘Insert as Attachment’ option។
 
សរុបមក​អ្វីដែល​ក្រុមហ៊ុន Google បាន Update ថ្មី​មាន​ពីរ​ចំណុច៖ ការ Search ប្រើ​សមាសភាព​ថ្មី និង attachment support ក្នង Gmail។
ប្រភព​៖Google

ផ្តល់សិទ្ធិដោយ៖ www.itcity.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com