ជាតិ
សង្គមជាតិ
ក្លឹប​អ្នកកាសែត​ព្រួយបារម្ភ​ពី​សុវត្ថិភាព​អ្នកកាសែត​ពេល​កំពុង​បំពេញការងារ
23, Dec 2014 , 4:35 pm        
រូបភាព
លោក ប៉ែន សមិទ្ធិ ប្រធាន​ក្លិប​អ្នក​កាសែតកម្ពុជា
លោក ប៉ែន សមិទ្ធិ ប្រធាន​ក្លិប​អ្នក​កាសែតកម្ពុជា
ដោយ: ថ្មីៗ

ក្លឹប​អ្នកកាសែត​កម្ពុជា សម្ដែង​ការព្រួយបារម្ភ​អំពី​សេរីភាព និង​សុវត្ថិភាព​អ្នកសារព័ត៌មាន បន្ទាប់ពី​អ្នកកាសែត​ចំនួន៤នាក់ មកពី​ស្ថាប័ន​ទូរទស្សន៍​ហង្ស​មាស ទូរទស្សន៍​ប៉ុ​ស្ដ៍​លេខ៣ ទូរទស្សន៍​CNC និង​គេហទំព័រ​CEN បាន​រង​ការគំរាមកំហែង​ធ្ងន់ធ្ងរ ដោយ​ពាក្យសំដី វាយដំ និង​ការប្រើប្រាស់​កាំភ្លើងខ្លី​ពី​មនុស្ស​មួយក្រុម មកលើ​អ្នកកាសែត​ទាំង៤នាក់​នោះ។



ក្លឹប​អ្នកកាសែត​កម្ពុជា ចាត់ទុក​សកម្មភាព​នេះ​គឺជា​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ សម្រាប់​អ្នកសារព័ត៌មាន​នៅពេល​កំពុង​បំពេញការងារ​តាម​វិជ្ជាជីវៈ។ ជាមួយគ្នានេះ​ក្លឹប​អ្នកកាសែត​កម្ពុជា ទាមទារ​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច ត្រូវ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​ជនសង្ស័យ​ដែល​បាន​គំរាមកំហែង និង​ប្រមាថ​អាយុជីវិត​អ្នកកាសែត​ដែល​មិនអាច​លើកលែង​បានឡើយ។ លើសពីនេះ​ក្លឹប​អ្នកកាសែត​ក៏​អំពាវនាវ​ដល់​អ្នកសារព័ត៌មាន ត្រូវគោរព​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​នៅពេល​កំពុង​បំពេញការងារ ដើម្បី​ចៀសវាង​រាល់​ទង្វើ​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​សេចក្ដីថ្លៃថ្នូរ​រ​បស់​អ្នកសារព័ត៌មាន។

អ្នកកាសែត​ចំនួន៤នាក់ បាន​រង​ការគំរាមកំហែង ពី​មនុស្ស​មួយក្រុម​កាលពី​វេលា​ម៉ោង១២៖៥០នាទី​យប់ ឈានចូល​ថ្ងៃទី២២ធ្នូ ខណៈពេល​ពួកគេ​កំពុង​បំពេញ​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន៕


© រក្សាសិទ្ធិដោយ thmeythmey.com