ជាតិ
សង្គមជាតិ
ទោះ​មានការ​រិះគន់ តែ​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ត្រៀមខ្លួន​អបអរ​ថ្ងៃបុណ្យ​ណូអែល
24, Dec 2014 , 11:10 am        
រូបភាព
ដោយ:
ភ្នំពេញ៖ បើទោះបីជា​មានការ​រិះគន់ខ្លះៗក៏ដោយ​តែ​គេ​សង្កេតឃើញ​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ចូលរួម​អបអរ​ក្នុង​ពិធីបុណ្យ​ណូអែល(Christmas)ដែលជា​ពី​ធី​បុណ្យប្រពៃណី​របស់លោក​ខាងលិច ដែល​នឹង​ចាប់ផ្តើម​ឡើង​នៅ​ថ្ងៃទី២៥ ខែធ្នូ ខាងមុខនេះ។ ជាក់ស្តែង​នៅតាម​បណ្តា​ក្រុមហ៊ុន​ធំ តូច មួយចំនួន​មានការ​រៀបចំ​តុបតែង​លំអ​ដើមឈើ​ណូអែល រូប​តា Santa Claus និង​កាដូរ​អនុស្សាវរីយ៍​ជាច្រើន​ផងដែរ។

បើ​គេ​ងាក​ទៅ​មើល​នៅតាម​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​វិញ គេ​ឃើញ​មាន​មនុស្សម្នា​ជាច្រើន ជាពិសេស​យុវជន យុវនារី​នាំគ្នា​វេច​ខ្ចប់​កាដូរ​នានា​ទុក​ជូន​មនុស្ស​ពិសេស​របស់ខ្លួន។យុវជន​មួយចំនួន​បាន​សារភាពថា ពួកគេ​ត្រៀម​កាដូរ​ទាំងនេះ​ទុក​ជូន​សង្សារ ដើម្បីអោយ​ចំណង​ស្នេហ៍​កាន់តែ​ផ្អែមល្ហែម។ យុវជន យុវនារី ខ្លះទៀត នាំគ្នា​វេច​ខ្ចប់​ដើម្បី​ជូន​មិត្តភក្តិ​ជាទី​ស្រឡាញ់ និង​បុគ្គលិក​ក្រុមហ៊ុន​មួយចំនួន​ផ្សេងទៀត ត្រៀម​វត្ថុ​អនុស្សាវរីយ៍​ដើម្បី​លេងល្បែង​ប្តូរ​កាដូរ​គ្នា​នៅ​កន្លែងធ្វើការ។


សូម​អញ្ជើញ​ទស្សនា​រូបភាព​មួយចំនួន​ដូចតទៅ៖





© រក្សាសិទ្ធិដោយ thmeythmey.com