ជាតិ
ពីនេះ ពីនោះ
ឈ្មួញ​បូម​ខ្សាច់​ទាំងអស់​គ្មាន​អាជ្ញាប័ណ្ណ​ទេ​នៅពេលនេះ មិន​យល់…?
25, Dec 2014 , 11:48 am        
រូបភាព
ដោយ: ថ្មីៗ
 
កាលពី​ថ្ងៃ​ពុធ​ទី២៥ខែធ្នូ​ម្សិលមិញ លោក​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក លឹម គានហោ បាន​មានប្រសាសន៍​ទៅកាន់​ក្រុមអ្នកកាសែត​ថា ឈ្មួញ​ដែល​កំពុង​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ទាំងអស់​នៅពេលនេះ​គ្មាន​អាជ្ញាប័ណ្ណ​នៅឡើយ​ទេ។



ដោយសារ​បញ្ហា​គ្មាន​អាជ្ញាប័ណ្ណ​នេះ ក្រុមការងារ​របស់រ​ដ្ឋា​ភិ​បាល​បាន​បង្ក្រាប និង​រឹបអូស​សម្ភារ​បទល្មើស​បាន​ជិត១០០គ្រឿង​ហើយ។ លោក​បាន​បញ្ជាក់ទៀតថា អ្នកធ្វើអាជីវកម្ម​កាល​ពី​ពេលមុន​អាចមាន​អាជ្ញាប័ណ្ណ តែ​ឈ្មួញ​កំពុង​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​សព្វថ្ងៃ​គ្មាន​អាជ្ញាប័ណ្ណ​ទេ​ក្រោយ​ការបង្កើត​គណៈកម្មាធិកា​រ​គ្រប់គ្រង​ធនធាន​ខ្សាច់​កម្ពុជា​ក្នុង​អាណត្តិ​ថ្មី​នេះ​ដែលមាន​រូបលោក​ជា​ប្រធាន​ដដែល។

ប្រសិនបើជា​ការកេងបន្លំ​ប្រាក់ចំណូល​តាម​បញ្ជីស្នាមផ្សេងៗនៅលើ​ក្រដាស ឬ​ការ​លួច​កាប់​ព្រៃឈើ​ក្នុងព្រៃស្ងាត់ៗ ឬ​បទល្មើស​ឆក់​ត្រី​ពេលយប់ អាច​ថា វា​ជា​រឿង​ពិបាក​តាមដាន និង​ពិបាក​បង្ក្រាប​ន្តិ​ច​មែន។ ប៉ុន្តែ រឿង​បូម​ខ្សាច់​នៅក្នុង​ទន្លេ និង​ក្នុង​បឹង​ជាមួយ​សា​ឡង់​ខ្នាត​ធំ​តូច និង​មាន​សំឡេង​ម៉ាស៊ីន​ថ្លង់​គ្រប់​ម៉ោង​ទៀត​នោះ ហេតុអ្វី​បានជា​អាជ្ញាធរ ជាពិសេស សមត្ថកិច្ច​ពាក់ព័ន្ធ មិន​ចុះទៅ​បង្ក្រាប​អោយបាន​ទាន់ពេលវេលា? តើ​គេ​គួរ​បណ្តែតបណ្តោយ​អោយ​ឈ្មួញ​ខ្សាច់​អាចធ្វើ​ព្យុះភ្លៀង​ស្រេច​តែ​នឹង​ចិត្ត​ដូច្នេះ​ឬ? មិន​យល់…?

សូ ភាសិត


© រក្សាសិទ្ធិដោយ thmeythmey.com