ជាតិ
បទយកការណ៍ / បទសម្ភាសន៍
គម្រោង​សម្តែង​ល្ខោនស្បែក«ផ្លែផ្កា»អ្នកសិល្បៈ​គឺ​សុទ្ធសឹង​ចេញ​ក្មេង​វត្ត
03, Jan 2015 , 11:49 am        
រូបភាព
សៀមរាប៖ រៀងរាល់​រាត្រី​ថ្ងៃ​សៅរ៍ ក្រុម​សិល្បៈ​ស្រមោល​ស្បែក​ធំ វត្ត​រាជ​បូព៌ បានចាប់ផ្តើម​សម្តែង គម្រោង ផ្លែផ្កា ជូន​ភ្ញៀវ​ទស្សនា នៅក្នុង​បរិវេន​វត្ត​រាជ​បូព៌ ខេត្តសៀមរាប។ គម្រោង​សម្តែង​ផ្លែ​ផ្លា មាន​គោលបំណង​លើកទឹកចិត្ត​សិល្បៈករ និង​ជួយ​អភិរក្ស​វិស័យ​វប្បធម៌​ខ្មែរ ដែល​ជិត​នឹង​បាត់បង់​មួយ​នេះ ឲ្យ​មានជីវិត​រស់​ឡើងវិញ​ផងដែរ។ អ្វីដែល​ចាប់អារម្មណ៍​នោះ ក្រុម​សិល្បៈ​ស្រមោល​ស្បែក​ធំ​នេះ គឺ​ប្រភព​ចេញពី​ក្មេង​វត្ត ដែល​ស្នាក់នៅ និង​រស់រៀន​ក្នុង​វត្ត​រាជ​បូព៌។ អាច​និយាយបានថា ដំបូង​ឡើយ​ពួកគេ​ហាក់​ត្រូវ​បង្ខំ​ឲ្យ​រៀន​ល្ខោនស្បែក តែយូរៗទៅ ការស្រលាញ់ ចូលចិត្ត បាន​ផ្តើម​ឲ្យ​ពួកគេ យល់ដឹង​ពី​គុណប្រយោជន៍​នៃ​ល្ខោន​ស្រមោល​ស្បែក។ ទៅ​ថ្ងៃ​អនាគត ពួកគេ​មានបំណង​ផ្ទេរ​ចំណេះដឹង ទៅ​ឲ្យ​កូនចៅ​ពួកគេ​រៀនសូត្រ និង​ដើម្បី​អភិរក្ស​មរតក​ដូនតា​ខ្មែរ​ជា​និរន្ត​ទៅ។



សូម​អញ្ជើញ​ស្តាប់​បទ​យកការណ៍ ពី​ខេត្តសៀមរាប ដូចតទៅ៖




© រក្សាសិទ្ធិដោយ thmeythmey.com