ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន សែន និង​ព្រះអង្គម្ចាស់ រណឫទ្ធិ វាយប្រហារ CNRP ក្នុងពេល​តែមួយ
19, Jan 2015 , 3:48 pm        
រូបភាព
ភ្នំពេញ៖ សង្គ្រាមពាក្យសម្តី​រវាង​អ្នកនយោបាយ​ខ្មែរ​បានចាប់ផ្តើម​ឡើងវិញ​ហើយ។ ជាក់ស្តែង នៅ​ថ្ងៃ​ចន្ទ​ទី១៩មករា​នេះ លោក ហ៊ុន សែន ធ្វើការ​វាយបក​យ៉ាង​ទម្ងន់​ទៅកាន់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី និង​លោក កឹម សុខា។ ស្របពេល​ជាមួយគ្នា លោកនាយក​រដ្ឋមន្ត្រី​បាន​លើក«សរសើរ»ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ជ្រើសតាំង​ថ្មី។



នៅ​ថ្ងៃ​ចន្ទ​ទី១៩មករា​នេះ​ដដែល ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ ក៏​ធ្វើការ​វាយប្រហារ​តប​ទៅកាន់​លោក កឹម សុខា វិញ​ដែរ។ ការ​វាយបកផ្ទួនៗគ្នា​របស់លោក ហ៊ុន សែន និង​ព្រះអង្គម្ចាស់ រណឫទ្ធិ ធ្វើឡើង​បន្ទាប់ពី​លោក កឹម សុខា បាន​រិះគន់​របប​ដឹកនាំ​របស់លោក ហ៊ុន សែន ក្នុង​រយៈពេល៣០កន្លងមក និង​ចោទ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ថា ជា​គណបក្ស​គ្មាន​ឥទ្ធិពល។ ខាងក្រោម​នេះ គឺជា​សំឡេង​ប្រតិកម្ម​របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ព្រះអង្គម្ចាស់ រណឫទ្ធិ ទៅកាន់​លោក កឹម សុខា៕

ស្តាប់ សំឡេង




© រក្សាសិទ្ធិដោយ thmeythmey.com