ជាតិ
សង្គមជាតិ
តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​​ស្នើ​​​រដ្ឋមន្ត្រី​​ការពារ​ជាតិ​​បញ្ឈប់​​សំណង់​​ទំនប់​ទឹក​​កាត់​​អូរ​​ទី​៤​
09, Feb 2015 , 3:57 pm        
រូបភាព
សៀមរាប៖ តំណាងរាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មណ្ឌល​ខេត្តសៀមរាប បាន​ទ​ទួ​ច​សុំ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ជួយ​អន្តរាគមន៍បញ្ឈប់​សកម្មភាព​របស់​​នាយទាហាន​ភូមិភាគ៤ ចំនួន២នាក់ ដែលបាន​យក​គ្រឿងចក្រ​ទៅ​សាងសង់​ទំនប់ទឹក​កាត់​អូរ​ទី៤ ។ សំណង់នេះ​បាន​បង្ក​ឲ្យ​លិចលង់​ផ្ទៃដី​បង្កបង្កើនផល ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន។



កាលពី​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី កែ សុវណ្ណ​រតន៍ បានទទួល​ពាក្យបណ្តឹង​មួយ​របស់​ប្រជាពលរដ្ឋ​ចំនួន៧៥ គ្រួសារ រស់នៅ​ភូមិ​សែន​ជ័យ ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ស្នើ​ឲ្យ​ជួយ​ទប់ស្កាត់​សកម្មភាព​ឈួ​ស​ឆាយដី សាងសង់​ទំនប់ទឹក​កាត់​អូរ​ទី៤ ដែល​ធ្វើឡើង​ដោយ​នាយទាហាន​ភូមិភាគ៤ចំនួន២នាក់ មានឈ្មោះ ទេព រួន និង ហឺយ។

ដោយសារ​ស្ថិតក្រោម​សមត្ថកិច្ច​របស់​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ តំណាងរាស្ត្រកែ សុវណ្ណរតន៍​ ដែលមាន​តួនាទី​ជួយ​ប្រជាពលរដ្ឋ​រងគ្រោះ បានសុំ​រដ្ឋមន្ត្រី​ជួយ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ជាបន្ទាន់ ចំពោះ​សកម្មភាព​សាងសង់​ទំនប់ទឹក​ទី៤ ដែល​នឹង​ប៉ះពាល់​ផ្ទៃដី​បង្កបង្កើនផល​ដល់​ប្រជាពលរដ្ឋ​នៅ​ទីនោះ។ នេះបើយោងតាមខ្លឹមសារក្នុងលិខិត ចុះថ្ងៃទី៤ ខែកុម្ភៈ ទៅកាន់រដ្ឋមន្រ្តីការពារជាតិ លោក ទៀ បាញ់។

កាលពី​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤ លោក ទេព រួន និង​លោក ហឺយ បាន​ហៅ​ប្រជាពលរដ្ឋ​ជួបប្រជុំ នៅ​អូរ​កូនតឹង ក្នុង​ឃុំ​ស្រែ​ណូយ ហើយ​រយៈពេល២សប្តាហ៍​ក្រោយមក ទើប​មាន​គ្រឿងចក្រ​មក​ឈួ​ស​ឆាយ​តែម្តង៕



© រក្សាសិទ្ធិដោយ thmeythmey.com